លោក​កឹ​ម សុខា អាច​នឹង​ត្រូវ​បាន​ស្នើ​សុំ​លើកលែងទោស​បើ​ដំណើរការ​តុលាការ​បញ្ចប់

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​បាន​ស្នើ​សុំ​លើកលែងទោស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក​នៅ​ពេល​តុលាការ​បាន​ដំណើរការ​នីតិវិធី​បាន​បញ្ចប់​ជា​ស្ថា​រ​ព ។ នេះ​បើ​តាម​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

Loading...

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​យ៉ាង​ដូច្នេះ​ថា ៖«​ករណី​លោក​កឹ​ម សុខា គឺ​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ហើយ ទោះបីជា​តុលាការ​បាន​បញ្ចប់​ការ​ស៊ើបសួរ​ក្តី ។ ក៏​ប៉ុន្តែ​យ៉ាងណា​ក្តី ក្រោយ​ពេល​តុលាការ​បញ្ចប់​ការ​ស៊ើបសួរ​ហើយ​មាន​របាយការណ៍​ច្បាស់លាស់​ហើយ មាន​ន័យ​ថា រឿង​នោះ​បាន​បញ្ចប់​ហើយនឹង​ឈាន​ទៅ​បើក​សវនាការ​នៅ​ពេល​ខាង​មុខ​ដែល​ជា​សិទ្ធិ​របស់​តុលាការ​ដែល​យើង​មិន​អាច​ប៉ាន់ស្មាន​បាន​ទេ តែ​ចុង​ក្រោយ គឺ​ស្ថិត​ក្នុង​ការ​កាត់សេចក្តី​ហ្នឹងឯង​» ។ ទាក់ទិន​នឹង​សំណួរ​ថា តើ​អាច​នឹង​មានការ​ចរចា​ផ្នែក​នយោបាយ​ណាមួយ​ទេ​ចំពោះ​ករណី​លោក​កឹ​ម សុខា ដើម្បី​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឬទេ ?

លោក សុខ ឥ​សាន​បាន​បញ្ជាក់​ថា ៖ រឿង​កឹ​ម សុខា គឺ​ឲ្យ​ចប់​ផ្លូវច្បាប់​សិន ហើយ​បញ្ហា​បន្ត​ទៀត គឺ​យើង​មាន​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ជាមួយ​កម្លាំង​នយោបាយ​ទាំងអស់​ដែល​មាន​អាទិភាព​នៅ​កម្ពុជា​ដោយ​មិន​រើសអើង​នោះ​ទេ ។ លោក សុខ ឥ​សាន ក៏​បាន​គូសបញ្ជាក់​ថា ៖ «​យើង​ផ្សះផ្សា គឺ​ផ្អែក​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​ច្បាប់ ។ ឧទាហរណ៍ ៖ បើ​លោក កឹ​ម សុខា បាន​កាត់សេចក្តី​រួច​ហើយ​ជាប់គុក​ប៉ុន្មាន​ឆ្នាំ​ៗ អាហ្នឹង​យើង​អនុវត្ត​តាម​ច្បាប់​ពេល​អនុវត្ត​ហើយ​សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ឆន្ទា​នុ សិទ្ធិ ក្នុង​ការ​ធ្វើ​លិខិត​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ស្នើ​សុំ​លើកលែងទោស​» ។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​កាត់ទោស​ហើយ​ត្រូវ​បាន​ស្នើ​សុំ​នោះ គឺ​គោរព​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង ។

លោក​ថា ៖«​ចំណុច​ទាំងនេះ​ហើយ គឺ​យើង​ចង់​ផ្សះផ្សា​ជាតិ ។ ពេល​លើកលែងទោស​ហើយ​កឹ​ម សុខា មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ ។ នេះ​ជា​គោល ការណ៍​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​ច្បាប់ គឺ​គ្មាន​សុខ​នោះ​ទេ គឺ​វា​ទៅ​ដំណើរការ​»​។ ចំពោះ​សំណួរ​ថា តើ​សម្តេច​អាច​នឹង​លើកលែងទោស​ដែរ​ឬទេ ? លោក​សុខ ឥ​សាន បាន​បញ្ជាក់ ត្រង់​ចំណុច​នេះ​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ មាន​តែ​សម្តេច​បានដឹង ។ តែ​ខ្ញុំ​យល់​ថា មនោសញ្ចេតនា​ចិត្ត​សណ្តោស​ប្រ​ណៃ​របស់​សម្តេច​តែងតែមាន​ជា​ប្រចាំ​ក្នុង​នាម​ដឹកនាំ ប្រទេស​ចំពោះ​អ្នកនយោបាយ និង​គ្រប់​គណបក្ស​នយោបាយ ។ អី​ញ្ចឹ​ង​ទេ យើង​មាន​សង្ឃឹមថា តែ​យើង​មិន​អាច​អាល​កាត់​ជំនួស​សម្តេច​ទេ ។ យើង​ឃើញ​ហើយ​ថា ទោះបី​ទណ្ឌិត សម រ​ង្ស៊ី មានការ​ប្រ​ទួ​ស​សារាយ​ជាមួយ​គ្នា​ក៏​សម្តេច​បាន​លើកលែងទោស​តែ​នៅ​ដល់​រយៈពេល​ចុង​ក្រោយ គឺ​មិន​អាច​លើកលែងទោស​បាន​ទៀត​ទេ ។ លោក​បញ្ជាក់​ថា ៖«​ចំពោះ​កឹ​ម សុខា ខ្ញុំ​យល់​ថា អាច​មាន​លទ្ធភាព​ច្រើន​ជាង​ទ​ណ្ឌិ ត​សម រ​ង្ស៊ី​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន​សែន ស្នើ​ថ្វាយ​លើកលែងទោស​ច្រើន​ជាង​សម រ​ង្ស៊ី​» ។

សូម​ជម្រាប​ថា​លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​១៥ វិច្ឆិកា បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ស​ន្និ​ដ្ឋិ​ជាមួយ​បរទេស​ប្រព្រឹត្ត​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​៣ កញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​យើង​បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពី​ពេល​នេះ​តទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់