អ្នកមាន​អាយុ​វែង​តែ​ឥត​គុណធម៌​ក៏​គ្មាន​ន័យ

បើ​ទោះជា​បុគ្គល​អាប់​ឥត​ប្រាជ្ញា​មានជីវិត​រស់នៅ​ដល់​ទៅ​១​រយ​ឆ្នាំ​ក្តី តែ​ជា​អ្នក​មិន​ខ្ជាប់​ខ្ជួន​ក្នុង​គុណធម៌ ប្រាសចាក​សេចក្តី​ល្អ ជីវិត​បុគ្គល​នោះ​មិន​បាន​ស្មើនឹង​បណ្ឌិត​ដែល​រស់នៅ​តែ​១​ថ្ងៃ​ប្រព្រឹត្ត​ព្រម​ដោយ​សុចរិតធម៌ និង​មានគុណ​ធម៌​តាំងនៅ​ល្អ​ហើយ គឺ​ជីវិត​របស់​បណ្ឌិត​នោះ​គង់​ប្រសើរ​ជាង ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា អ្នកមាន​អាយុ​វែង តែបើ​ជីវិត​រស់នៅ​នៃ​បុគ្គល​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្ងង់ខ្លៅ ដោយ​សេចក្តី​ធ្វេសប្រហែស ឥត​គុណធម៌ មាន​សេចក្តី​ប្រមាទ គឺ​ពិតជា​មិន​ប្រសើរ​ឡើយ ។

ចំណែក​បុគ្គល​ដែល​រស់នៅ​ដោយ​ប្រាជ្ញា​វិញ កុំ​ថា​ឡើយ​មាន​អាយុ​១​រយ​ឆ្នាំ សូ​ម្បី​ត្រឹមតែ​មួយ​ថ្ងៃ​ក៏​គង់​ប្រសើរ​ជាង ព្រោះ​រស់នៅ​ប្រកបដោយ​ប្រយោជន៍ ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​មិន​ប្រមាទ និង​ដល់​ព្រម​ដោយ​ចិត្តជា​កុសល ។ (ដោយសាន សារិន)