កង់​៨០​គ្រឿង កា​តាប​១៣៣៥ ចែក​ជូន​សិស្សានុសិស្ស​ឃុំ​ត្នោត​ ស្រុក​កញ្ជ្រៀច

ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា លោក ឡុ​ង ស្រេង ប្រ​ធាន ​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ បាន​នាំ​យក​កង់ និង កា​តាប​ស្ពាយ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​នាយ​ឧត្ដមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន និង​លោក​ជំទាវ ទៅ​ចែក​ជូន​ដល់​សិ​ស្សា​នុ សិស្ស​ទីទាល់​ក្រ​គ្មាន​ទីពឹង​ចំនួន​៨០​នាក់ (​ស្មើ​៨០​កង់​) និង​ចែក​កា​តាប​ស្ពាយ ដល់​សិស្សានុសិស្ស​បឋម​សិក្សា និង អនុ​វិទ្យាល័យ​ក្នុង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ទាំងអស់​ចំនួន​១៣៣៥​នាក់ (​ស្មើ​១៣៣៥​កា​តាប​) ។

Loading...

ក្នុង​ពិធី​នោះ​លោក ឡុ​ង ស្រេង បាន​ថ្លែង​ទៅ​កាន់​សិស្សានុសិស្ស​ថា ដើម្បី​តបស្នង​សងគុណ នូវ​ទឹកចិត្ត​ដ៏​ជ្រះ ថ្លា ពី​សំណាក់​ម្ចាស់​អំណោយ​នេះ សូម​ប្អូន​ៗ​កូនក្មួយ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គ្រប់​ៗ​គ្នា ដើម្បី​យកចំណេះ​ដឹង ទៅ​បម្រើ​ប្រទេស​ជាតិ នឹង​សង្គម ក៏​ដូច​ក្នុង​គ្រួសារ​របស់​ប្អូន​ៗ​កូនក្មួយ ។

ក្រុមការងារ​ចុះ​ជួយ​ពង្រឹង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច មាន​កិច្ច​ការងារ​ច្រើន​ណាស់​ដើម្បី​ជួយ​ប្អូន​ៗ រៀនសូត្រ​ឲ្យ​បាន​សម្រេច​ដល់​គោលដៅ តែ​សំខាន់​ឲ្យ​ប្អូន​ៗ​កូនក្មួយ​ចេះ​ជួយ​ខ្លួនឯង​ផង​ដែរ ជៀសវាង​ដាច់ខាត​សេពគុប​មិត្តភក្តិ​មិនល្អ នឹង​គ្រឿងញៀន ដែល​សង្គម​ស្អប់ខ្ពើម ។

ក្រុមការងារ នឹង​យកចិត្តទុកដាក់​បំផុត​តាម​ប្រ​ម៉ើ​ល​មើល សិស្សានុសិស្ស នឹង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្នោត​ទាំងមូល មិន​ឲ្យ​មាន​ជួប នូវ​ផល​លំបាក​ទាំង​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​របស់​បងប្អូន​ឡើយ ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ ៕