រុះ​ខុស​បច្ចេកទេស​បាក់ដង​យោង​…​ផ្អើ​ល​កណ្តាល​ក្រុងព្រះសីហនុ

1225

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​បានឱ្យ​ដឹងថា កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា មាន​ករណី​ដង​ស្ទូច​ការដ្ឋាន​មួយ​កន្លែង លើ​អគារ​កម្ពស់​ជាង​១០​ជាន់ បាន​បាក់​ត្រូវ​អគារមួយ ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហ​នុ ។

Loading...

ជុំវិញ​ករណី​នេះ មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទីថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា មាន​ករណី​គ្រេច​ក​ដង​ស្ទួ​ច​(Tower Crane) នៅ​ក្បាលដី​លេខ​១០០៧ ក្នុងភូមិ​២ សង្កាត់​លេខ​៤ ។

តាម​ការ​បំភ្លឺ​និង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រេច​ក​ដង​ស្ទូច​នេះ គឺ​ដោយសារ​អ្នកម៉ៅការ​សាងសង់​បាន​ឡើង​រុះរើ​ដង​ស្ទូច​នេះ​ខុស​លក្ខណៈ​ប​ច្ចក​ទេស ធ្វើ​ឱ្យ​ដង​ស្ទូច​ផ្នែក​ខាង
លើ​កាច់​គ្រេច​ចុះ​មក​ក្រោម ទោះបីជា​បែប​ណា ករណី​នេះ​មិន​បណ្តាល​ឲ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ ។

មន្ត្រី​ដដែល​បន្ត​ថា ជា​វិធានការ​ចំពោះ​មុខ ក្រុមការងារ​បាន​សម្រេច​ផ្អាក​ការ​សាងសង់​ការដ្ឋាននោះ​ទាំង​ស្រុង និង​ជម្លៀស​កម្មករ​ដែល​កំពុង​ធ្វើការ​ចេញពី​ការដ្ឋាន​ទាំងអស់ ។

ក្រុមការងារ​បាន​ហ៊ុម​ព័​ទ្ឋ​ការដ្ឋាន​ខាងលើ និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​ខាង​ចាក​ចេញ​ជា​បណ្តោះអាសន្ន ។ ក្រុម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ក្រុង​-​ខេត្ត បានដាក់​កម្លាំង​នៅ​ប្រចាំការ​តាមដាន និង​រក​វិធី​ដោះស្រាយ​កាត់​ដង​ស្ទូច​ចុះ​មក​ក្រោម ដើម្បី​បញ្ចៀស​ហានិភ័យ ៕