តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Gareth Bale បានពន្យល់ពីមូលហេតុដែលគាត់រំភើបនឹងការលេងឱ្យក្រុមជម្រើសជាតិ Wales ជាងការលេងនៅ Real Madrid។
Bale មិនបានបង្ហាញវត្តមានចាប់តាំងពីការសម្រាកអន្តរជាតិចុងក្រោយ ប៉ុន្តែត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកលេងវិញនៅថ្ងៃសៅរ៍ នៅពេលដែលក្រុមជម្រើសជាតិ Wales ប្រកួតជាមួយនឹង Azerbaijan នៅក្នុងការប្រកួតជម្រុះ European Championship។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះ មិនមានលទ្ធផលល្អប៉ុន្មានទេ សម្រាប់ការលេងនៅ Real Madrid រួមទាំងមិត្តរួមក្រុមរបស់គាត់ឈ្មោះ Toni Kroos ដែលកំពុងតែមិនប្រាកដថាអាចលេងឱ្យ Real កើតដែរឬអត់។
Bale បាននិយាយមុនការប្រកួតជម្រុះពូល E នៅ Azerbaijan កាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំសប្បាយចិត្តនឹងលេងឱ្យ Wales ជាង។ ខ្ញុំបាននៅជាមួយកីឡាករចាស់ៗ ដែលយើងធ្លាប់លេងជាមួយនឹងគ្នាតាំងពីនៅក្រុមក្រោមអាយុ១៧ឆ្នាំ»។
គេក៏បានបន្តទៀតថា៖ «វាដូចជាការលេងជាមួយមិត្តរួមរបស់អ្នកនៅសួនច្បារលេងៗ នៅរាល់ថ្ងៃអាទិត្យ។ ជាមួយនឹងក្រុមជម្រើសជាតិ Wales ខ្ញុំអាចប្រើភាសារបស់ខ្ញុំបាន ហើយខ្ញុំមានអារម្មណ៍ស្រួលជាង។ តែវាមិនមានអ្វីប្លែកចំពោះការលេងនៅលើតារាងរបស់ខ្ញុំឡើយ។ ខ្ញុំតែងតែបញ្ចេញឱ្យអស់១០០% រាល់ពេលខ្ញុំលេងលើតារាង ហើយនេះគឺជាអ្វីដែលខ្ញុំតែងតែប្រឹង» ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង