តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតកីឡាករឆ្នើមរបស់ក្រុមហង្សក្រហម Liverpool យល់ថា Jadon Sancho របស់ក្លិប Borussia Dortmund គឺជាមនុស្សឆ្កួត ប្រសិនទៅលេងនៅក្លិបបិសាចក្រហម Manchester United ដែលជាក្លិបកំពុងតែជួបនឹងការលំបាកលំបិន ។
ខ្សែបម្រើស្លាបអង់គ្លេសរូបនេះបានចាកចេញពី Manchester City ក្នុងការស្វែងរកពេលវេលាលេងទៀងទាត់ ប៉ុន្តែអតីតខ្សែការពារក្រុមហង្សក្រហម Steve Nicol យល់ថា Sancho នឹងមានកំហុសដោយចូលរួមជាមួយក្រុមបិសាចក្រហម។
លោក Nicol និយាយថា៖ «ខ្ញុំគិតថា គាត់ឆ្កួតប្រសិនបើគាត់ទៅលេងនៅ Man Utd ។ យើងកំពុងនិយាយអំពី ការត្រដរយ៉ាងលំបាកលំបិនរបស់ Dortmund ហើយប្រសិនបើមកលេងនៅ Manchester United នោះ គឺពិតជាយ៉ាប់ហើយ ព្រោះ Man Utd កំពុងតែធ្លាក់ចុះ ហើយអាចនឹងងើបបានវិញ ទាល់តែ២ទៅ៣រដូវកាលទៀត»។
អតីតកីឡាករឆ្នើម Nicol បានបន្តថា៖ «ប្រសិនបើខ្ញុំអាចណែនាំបាន ខ្ញុំចង់ឱ្យគេទៅលេងនៅ Liverpool។ ខ្ញុំគិតថាគាត់នឹងអស្ចារ្យ។ ប្រសិនបើគាត់អាចលេងជាមួយនឹង Mane និង Salah នោះ នេះគឺជាជំហានទៅមុខដ៏ល្អសម្រាប់ Liverpool»។
គួរបញ្ជាក់ផងដែរថា Nicol នៅតែគិតថា Sancho នឹងមិនទៅ Liverpool ទេ ព្រោះតែគេមានក្លិបដែលស្ថិតនៅក្នុងចិត្តទៅហើយ សម្រាប់ការទៅលេងនៅថ្ងៃខាងមុខ ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង