ក្រុមហ៊ុន LG Electronics ប្រគល់​ជូន​​អតិថិជន​ដែល​ឈ្នះ​ពី​កម្មវិធី​ថតរូប​របស់ LG

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អប​អសារ​ទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្រុមហ៊ុន LG Electronics ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប បាន​រៀបចំ​នូវ​កម្មវិធី​ការ​ប្រកួត​ថតរូប ជាមួយ​ផលិតផល LG តាម​រយៈ​បណ្តាញ​សង្គម Facebook ព្រមទាំង​បាន​បង្កើត​កម្មវិធី​ជួបជុំ Fans និង Idol ប្រចាំឆ្នាំ របស់ LG ដែល​មាន​វត្តមាន DJ Nana លោក ជា វ​ណ្ណា​រិ​ទ្ធិ និង អ្នក​នាង កែវ ច័ន្ទ​និមល ដែល​ជា​អ្នកតំណាង​ផលិតផល LG ផង​ដែរ ។

Loading...

កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៩​នេះ​ដែរ នៅ​អគារ​តាំង​បង្ហាញ​ផលិតផល LG របស់​ក្រុមហ៊ុន G Gear នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ជិត​ផ្សារ​ធំ​ថ្មី​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​កម្មវិធី​ជួបជុំ Fans និង Idol ដែល​មាន​វត្តមាន DJ Nana ជា​វាគ្មិន ព្រមទាំង​បាន​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​ពី​ការ​ថតរូប​របស់ LG ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ថតរូប ជាមួយ​ផលិតផល LG តាម​រយៈ​បណ្តាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ បាន​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ពី​ការ​ប្រកួត​ថតរូប​ទាំង​១០​រូប​ដែល​ល​មាន​ដូច​ជា​៖

រង្វាន់​ទី​1- ទូរទស្សន៍ LG 55​អ៊ី​ញ ចំនួន ១​រង្វាន់​បាន​ទៅ​លើ ៖
1- ឈ្មោះ បូ​រ៉ា
រង្វាន់​ទី​2 – ទូរ​ទឹកកក LG ចំនួន​១​រង្វាន់ បាន​ទៅ​លើ ៖
1- ឈ្មោះ Ta Real
រង្វាន់​ទី​3 – ម៉ាស៊ីន​បោកគក់ LG ចំនួន ១​រង្វាន់​បាន​ទៅ​លើ ៖
1- ឈ្មោះ Linda Samnang
រង្វាន់​ទី​4 – ម៉ាស៊ីនត្រជាក់ LG ចំនួន​២​រង្វាន់ បាន​ទៅ​លើ ៖
1- ឈ្មោះ Nak Pakorn
2- ឈ្មោះ លក្ខណ៍ សំណាង
រង្វាន់​ទី​5 – Speaker LG ចំនួន ៥ រង្វាន់​បាន​ទៅ​លើ ៖
1- ឈ្មោះ Bophary Boeum
2- ឈ្មោះ Cho Colate
3- ឈ្មោះ Zey Pich Smile
4- ឈ្មោះ RoGen ReChhes
5- ឈ្មោះ Khin Mengchhiv

ក្រុមហ៊ុន LG Electronics ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃ​លែង​ដល់​បណ្តា​អតិថិជន​របស់ LG ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ថតរូប និង​អតិថិ​ជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ទុកចិត្ត​លើ​ផលិតផល LG ជា​ដរាប​មក ។ ហើយ​ក្រុមហ៊ុន LG Electronics ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប សូម​សន្យា​ថា នឹង​បង្កើត​កម្មវិធី​ប្រកួត​ថ្មី​ៗ​ទៀត​នា​ពេល​ខាង​មុខ​ដើម្បី​ផ្តល់​នូវ​ឱកាស​ដល់​អតិថិជន​អោយ​ទទួល​បាន​នូវ​រង្វាន់​ពិត​ៗ​ពី LG ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)