ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន​ចែក​ចាយ TSNR Distribution Co., Ltd នឹង​ធ្វើ​យុទ្ធនាការ​សប្បុរស​ធម៌ 3L រដូវ​កាល​ទី ៤ ដល់​អង្គការ អា​ហ្វេ​​ស៊ី​ប កម្ពុជា

នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន​ចែកចាយ TSNR Distribution Co., Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​នូវ​ទំនិញប្រើប្រាស់​ប្រកបដោយ​គុណភាព​ខ្ពស់ ថៃ​-​ជប៉ុន បាន​សហការ​គ្នា​បរិច្ចាគ​នូវ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ស្បែកជើង​ប៉ា​តា ១១១ គូ ទៅ​ឲ្យ អា​ហ្វេ​ស៊ី​ប កម្ពុជា ដែល​ជា​អង្គការ​គាំទ្រ​ស្ត្រី និង​កុមារ​ដែល​កំពុង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​បំពាន​នានា ក៏​ដូច​ជា​ផ្តល់​ការ​អប់រំ និង​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ដើម្បី​សេចក្ដីសុខ​សុភមង្គល​នា​ពេល​អនាគត​។

កម្មវិធី​សប្បុរសធម៌ 3L រដូវ​កាល​ទី​៤ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ស៊ូ​គូ​ប៊ូ​ស៊ុ គឺ​ដើម្បី​ផ្តល់​ឱកាស​​ឲ្យ​អ្នកគាំទ្រ Facebook Page របស់​ស៊ូ​គូ​ប៊ូ​ស៊ុ បាន​រួមចំណែក​ជា​ផ្នែក​មួយ​ក្នុង​ការ​បរិច្ចាគ ក៏​ដូច​ជា​ចូលរួម​នូវ​សកម្មភាព​នានា ដូច​ជា​ការ​លេង​ហ្គេ​ម​កម្សាន្ត ការ​ទស្សនា​ភាពយន្ត ហើយ​ជា​ពិសេស​គឺ​មានឱកាស​បាន​ជួប​ជាមួយ​ភ្ញៀវ​កិត្តិយស​ពិសេស គឺ​កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា នៅ​រោងកុន Major សែន​សុខ​។

ទស្សនៈវិស័យ និង​គោលបំណង​នៃ​កម្មវិធី​សប្បុរសធម៌ 3L (Life. Love. Laugh) គឺ​ដើម្បី​នាំ​មក​នូវ​គុណ​ភាពល្អ​ប្រសើរ​ឡើង​នៃ​ជីវិត​ដល់​សង្គម​កម្ពុជា នាំ​មក​នូវ​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ព្រោះ​សេចក្តី​ស្រឡាញ់​គឺ​មាននៅ​ជុំវិញ​ខ្លួន​យើង ហើយ​និង​នាំ​មក​នូវ​ភាព​សើច​រីករាយ​មក​ឲ្យ​យើង​ទាំងអស់​គ្នា (​ទាំង​ម្ចាស់​ជំនួយ​និង​អ្នក​ទទួល​)៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)