សា​រ៉ា​យ ស​ក្ខ​ណា បង្អួត​សម្រស់​ពេល​ពពោះ​កូន​ទី​២

តារា​សម្តែង​អ្នក​នាង សា​រ៉ា​យ ស​ក្ខ​ណា បាន​សម្រេច​គោលដៅ​ដ៏​ធំ​មួយ ក្រោយ​ពេល​នាង​មាន​បំណង​ចង់បាន​កូន​ម្នាក់​ទៀត ។ ដូច​ការ​បំណងប្រាថ្នា ពេល​នេះ​អ្នក​នាង​កំពុង​ពពោះ​កូន​ទី​២ ហើយ ថែម​ទាំង​មានការ​ត្រេកអរ​ជា​ពន់ពេក​ផង​ដែរ ។

Loading...

អ្នក​នាង​បាន​បង្ហាញ​ពី​រូបថត​ពេល​កំពុង​តែ​ពពោះ ដើម្បី​ទុកជា​អនុស្សា​វី​យ៍ ហើយ​អ្នក​បានឃើញ​រូបភាព​នេះ ពិត​យល់​ថា នាង​មាន​សេចក្តីសុខ​ណាស់ ។ បើ​តាម​ការ​បង្ហើយ​ឱ្យ​ដឹង​ពី សា​រ៉ា​យ ស​ក្ខ​ណា គឺថា រូបថត​ដែល​នាង​ផុស​នោះ គឺ​ទុក​មើល​ជា​លក្ខណៈ​គ្រួសារ ជា​ពិសេស ដើម្បី​ឱ្យ​កូន​ទី​២ ដឹង​ថា ពេល​ម្តាយ​ពពោះ​បាន​ថតរូប​បែប​គ្រួសារ​ទុក​មើល ។ ជាង​នេះ​ទៅ​ទៀត​នោះ ចង់​រក្សា​រូបថត​ល្អ​ៗ​ទាន់​នៅ​ក្មេង ។

អ្នក​នាង សា​រ៉ា​យ ស​ក្ខ​ណា កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក ដោយ​នាង​ទើបតែ​ត្រឡប់​ទៅ​វិញ បន្ទាប់​ពី​បាន​មក​ជួបជុំ​គ្រួសារ​នៅ​ស្រុក​ខ្មែរ ។

ស​ក្ខ​ណា មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ថា តើ​កូន​ទី ២ នេះ ជា​កូនប្រុស ឬ​ស្រី​នោះ​ទេ? ខណៈ​កូនច្បង​ជា​កូនស្រី ។ សម្រាប់​នាង​ពេល​នេះ គឺ​ចង់បាន​កូនប្រុស ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)