ជីវិត​ត្រូវ​ភ្លើង​ទុក្ខ​ដុត​រោល​រាល់ថ្ងៃ

អ្នក​ពុទ្ធ​និយម​បាន​ពោល​យ៉ាងនេះ​ថា នរក​មិនមែន​មាន​តែ​នៅ​ក្នុង​ឋាននរក​ឋាន​ប្រេត​នោះ​ឯណា នៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃនេះ​ក៏​ត្រូវ​ភ្លើង​នរក​ដែល​កើត​អំពី ទុក្ខសោក​ដុត​កម្លោច​បំផ្លាញ​សេចក្តីសុខ​យើង​រាល់ពេល រាល់​ខណៈ​ដែរ ។

Loading...

ព្រោះថា សត្វលោក​តែង​ត្រូវ​ភ្លើង ជាតិ ជរា ព្យាធិ មរណៈ ដុត​រោល​ឱ្យ​ក្តៅ​ផ្សា​រាល់ថ្ងៃ នេះ​​​​ឯង​ហើយ ដែល​លោក​ចាត់​ថា​ជា​ភ្លើង​នរក កុំ​បាច់​ទៅ​រក​នរក​ឯណា​ឆ្ងាយ គឺ​នៅ​ក្នុង​ជីវិត​យើង​នេះ​ក៏​មាន​នរក​នៅ​លាយឡំ​ជាមួយ​ដែរ តែ​បុគ្គល​បាប​រមែង​មិនដឹង​នូវ​លក្ខណៈ​ពិត​នៃ​លោក​នេះ​ទេ ។

បញ្ហា​សួគ៌​នរក​នេះ​មិន​គប្បី​ឆ្ងល់ បុគ្គល​មានទោសៈ​ច្រើន អ្នក​ឈ្នានីស​គេ អ្នក​ចងចិត្ត​គំកួន អ្នក​ចងចិត្ត​ប្រទូស្ត​អ្នក​ដទៃ អ្នក​ប្រព្រឹត្ត​ខុស​ក្នុង​អបាយមុខ ស្រី ស្រា ល្បែង​ពា​លា សេពគប់​នឹង​បុគ្គល​បាប ទាំងអស់​ហ្នឹងហើយ​ជា​ភ្លើង​នរក​នោះ ។ (ដោយសាន សារិន)