ត្រឹម​៧​យ៉ាង​ដែល​អ្នក​ធ្វើ​រាល់ថ្ងៃនេះ​ កំពុង​​តែ​បង្ក​ហានិភ័យ​ដល់​ភ្នែក​ហើយ

275

ប្រហែលជា​អាច​ពិបាក​នឹង​ចៀស​ឲ្យ​ផុត​ពី​ការ​មើល​ទូរស័ព្ទ​មុន​ពេល​ចូល​គេង និង​ដោះស្រាយ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​រាល់ថ្ងៃ​ដើម្បី​ភ្នែកមាន​សុខភាព​ល្អ​នោះ​ទេ ប៉ុន្តែ​មានរឿង​ច្រើន​ផ្សេង​ៗ​ទៀត​ដែល​អាច​ជួយ​អ្នក​ការពារ​ភ្នែ​គ​បាន​។ ប៉ុន្តែ​ទទឹម​នឹង​ការ​ការពារ​នោះ​ដែរ អ្នក​គួរតែ​សង្កេត​ទៅ​លើ​ទម្លាប់​មួយ​ចំនួន​ខាងក្រោម​នេះ​ផង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ភ្នែកមាន​បញ្ហា​បាន​។

Loading...

១-ការ​ជក់បារី ៖ ការ​ជក់បារី​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​ខ្វាក់​ភ្នែក​បាន​។ សារធាតុ​គីមី​របស់​ផ្សែង​បារី​ដែល​អ្នក​ស្រូប​ចូល​ទៅ​ក្នុង​សួត ព្រមទាំង​ផ្សេង​បង្ហុយ​ចេញ​មក​ខាងក្រៅ​ក៏​នាំ​ឲ្យ​កើត​ជំងឺ​ភ្នែកឡើងបាយ​បាន​។

២-ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ៖ របប​អាហារ​ជា​ប្រភេទ​នំ​កញ្ចប់​ច្រើន​តែ​មាន​ជាតិ​ប្រៃ​ខ្ពស់ ហើយ​វា​ក៏​អាច​បង្ក​ការ​ស្ងួត​ដល់​ភ្នែក និង​រលាក​ភ្នែក​បាន​ដែរ​។

៣-ញី​ភ្នែក ៖ ការ​ញី​ភ្នែក​នៅ​ពេល​ព្រឹក​ឡើង ឬ​ក្រោយ​ពី​ខ្យល់​បក់​ចូល​ភ្នែក​ខ្លាំង​អាច​បណ្តាល​ឲ្យ​កកិត​ដល់​កញ្ចក់ភ្នែក និង​បង្ក​គ្រោះថ្នាក់​ដល់​ភ្នែក ព្រមទាំង​មានការ​បង្ក​រោគ​ដល់​ភ្នែក​ថែម​ទៀត​។

៤-មិន​ពាក់​វ៉ែនតា​ការពារ​ភ្នែក ៖ ការ​ដែល​បណ្តោយ​ឲ្យ​ភ្នែក​ប៉ះពាល់​នឹង​កាំរស្មី​យូ​វី​យូរ​គឺជា​ហេតុផល​មួយ​នាំ​ឲ្យ​កើត​ជំងឺ Macular Degeneration និង​ខ​ខូច​ដល់​រេ​ទី​ន​ទៀត​ផង​។ ដូច្នេះ ចូរ​ពាក់​វ៉ែនតា​ការពារ​កម្តៅ​ព្រះអាទិត្យ​ជា​និច្ច​គ្រប់ពេល​ដែល​អ្នក​ចេញ​ទៅ​ខាងក្រៅ​ដែល​មាន​ពន្លឺព្រះអាទិត្យ​ខ្លាំង​។

៥-សម្លឹង​មើល​កញ្ចក់​កុំព្យូទ័រ ៖ ការ​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​រាល់ថ្ងៃ​អាច​បណ្តាល​ឲ្យ​ភ្នែក​ទៅ​ជា​អស់កម្លាំង និង​ស្ងួត​បាន​។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​បាន​ដាក់​កញ្ចក់​កុំព្យូទ័រ​ឆ្ងាយ​ពី​ភ្នែក​ពី ០,៣៨ ទៅ ០,៥​ម៉ែត្រ និង​ឧស្សាហ៍​សម្រាក​ភ្នែក​ជា​ញឹកញាប់​។

៦-គេង​មិន​គ្រប់ ៖ កាលណា​គេង​មិន​បាន​គ្រប់គ្រាន់​វា​ពិតជា​ដាក់​សម្ពាធ​ដល់​សុខភាព​របស់​មនុស្ស​យើង​ខ្លាំង​ណាស់ ជា​ពិសេស​ការ​ក្រហាយ​ភ្នែក ស្ងួត​ភ្នែក និង​ព្រិល​ភ្នែក​ទៀត​ផង​។

៧-ញ៉ាំ​ទឹក​មិន​គ្រប់ ៖ អ្នក​នឹង​មិន​អាច​ផលិត​ទឹក​ដើម្បី​ថែរក្សា​ភ្នែក​បាន​គ្រប់គ្រាន់​ទេ​បើសិនជា​អ្នក​ញ៉ាំ​ទឹក​ពី​ខាងក្រៅ​មិន​បាន​គ្រប់​ផង​នោះ​។ ដូច្នេះ ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់ ៨​កែវ​ក្នុង​មួយ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)