ជីវិត​នេះ​ជា​របស់​ខ្ចី​គេ រួច​ត្រូវ​សង​ឱ្យ​គេ​វិញ

មនុស្ស​កើតឡើង​ដោយ​បុណ្យ​​ដែល​បាន​សាង​ទុក​មក​អំពី​ជាតិ​មុន មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​ក្តី​ប្រមាទ​ឱ្យ​លង់​លិច​ក្នុង​អន្លង់​ខ្មៅ​ងងឹត ធ្វើ​ជីវិត​ឱ្យ​ថោកទាប​នោះ​ឡើយ អ្នកប្រាជ្ញ​ពោល​ថា ជីវិត​នេះ​មាន​ប្រមាណ​តិច​ណាស់ ខ្លី​ណាស់ បុគ្គល​គួរ​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ ។

ត្រូវ​ដឹង​ថា ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ មាន​ភារកិច្ច​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ បំពេញ​កង​ការ​កុសល រួច​ហើយ​ត្រូវ​សង​ជីវិត​នេះ​ឱ្យទៅ​ម្ចាស់​ដើម​គេ​វិញ​គឺ ជរា និង​មរណៈ​នោះ​ឯង ។

ហេតុនេះ​ទាំង​អ្នកតូច ទាំង​អ្នកធំ ទាំង​អ្នកមាន ទាំង​អ្នកក្រ​ត្រូវ​តែ​ស្លាប់​ទាំងអស់​គឺ​មិន​អាច​បុគ្គល​ណា​ម្នាក់​គេច​ផុត ចៀស​រួច​បាន​ឡើយ នេះ​ជា​ច្បាប់ធម្មជាតិ​ពិតជា​យុត្តិធម៌​ណាស់ ។ (ដោយសាន សារិន)