តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ស្របពេលដែលក្រុមសេះបង្កង់ Juventus នៅតែកសាងក្រុមដើម្បីឈ្នះពានរង្វាន់ UEFA ជើងខ្លាំង Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានជំរុញឱ្យក្លឹបរបស់គាត់ទិញយកកំពូលតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានយកពិន្ទុសរុបជាអន្តរជាតិដល់ទៅ ៩៩ គ្រាប់អំឡុងពេលដែលព័រទុយហ្កាល់ឈ្នះ ២-០ នៅ Luxembourg កាលពីថ្ងៃអាទិត្យ។

យោងតាមគេហទំព័រ Tuttosport បានអោយដឹងថា Ronaldo ចង់អោយកីឡាករ Paul Pogba ដែលចុះកុងត្រាជាមួយ Manchester United មកលេងនៅ Juventus វិញ។ កីឡាករជនជាតិបារាំងរូបនេះ ដែលស្ថិតនៅក្នុងសៀវភៅរបស់ Juve នៅចន្លោះឆ្នាំ ២០១២ និង ២០១៦ មុនពេលវិលត្រឡប់ទៅក្លឹបនៅក្មេងរបស់គាត់វិញ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅលេងនៅក្លិបសេះបង្កង់ កាលពីប៉ុន្មានខែមុន។

ក្រុម Real Madrid ក៏ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើកីឡាករវ័យ ២៦ ឆ្នាំផងដែរ ប៉ុន្តែក្រុមសេះបង្កង់ Juventus ប្រហែលជាអាចមានប្រៀបជាង។ អ្នកលេងដូចជា Danilo, Emre Can, Sami Khedira, Mario Mandzukic និងសូម្បីតែ Paulo Dybala ត្រូវបានគេរាយការណ៍ថា បង្កើតបានជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរសម្រាប់ Pogba ។
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបង្ហាញខ្លួនបាន ១៤៨ប្រកួតអោយក្រុមបិសាចក្រហមរហូតមកដល់ពេលនេះ ដោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់ និងជួយដល់ ៣១គ្រាប់ផ្សេងទៀត ប៉ុន្តែត្រូវបានរងរបួសកជើងចាប់តាំងពីខែកញ្ញា ៕