Barcelona វ៉ា​ដាច់​ក្លឹប​ទាំងអស់​ក្លាយជា​ក្លឹបយក្ស​ដែល​…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លឹ​ប​បាល់ទាត់​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ហាក់ដូចជា​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង ហើយ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ខុស​ពី​ឆ្នាំ​មុន​។

Loading...

កាលពី​ថ្ងៃអាទិត្យ ទស្សនាវដ្តី Forbes បាន​បង្ហាញ​ក្លឹ​ប​ចំនួន​៤ ដែល​រំពឹង​ថា​នឹង​ឈរ​នៅ​លើ​កំពូល​តារាង​ប្រាក់​ប្រចាំឆ្នាំ Deloitte​។ ចំណាត់ថ្នាក់​នេះ​ត្រូវ​បាន​គេ​គ្រោង​នឹង​ចេញផ្សាយ​នៅ​ខែមករា​ឆ្នាំ​ក្រោយ ប៉ុន្តែ​ជាមួយនឹង​ក្លឹ​ប​ធំ​ៗ នៅ​លើ​ពិភពលោក​ដែល​បាន​ចេញផ្សាយ​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​កំពូល​ទាំង​បួន​ហាក់ដូចជា​ត្រូវ​បាន​បង្ហាញ​ជា​មុន​។

យោង​តាម​របាយការណ៍​បានអោយ​ដឹង​ថា Real Madrid ដែល​លេចធ្លោ​ជាងគេ​កាលពី​ឆ្នាំ​មុន​ឥឡូវ​ត្រូវ​បាន​ទម្លាក់​ដោយ​ក្រុម​គូប្រជែង FC Barcelona ។ ក្លិប​យក្ស Barcelona ឡើង​ដល់​កំពូល​បន្ទាប់​ពី​បានឃើញ​ប្រាក់​ចំណូល​របស់​ពួក​គេ​កើនឡើង​ពី ៦៩០​លាន​អឺ​រ៉ូ នៅ​ឆ្នាំ ២០១៨ ដល់ ៨៥២​លាន​អឺ​រ៉ូ នៅ​ឆ្នាំ ២០១៩ ។ ផ្ទុយ​ទៅ​វិញ​ប្រាក់​ចំណូល​របស់ Real បាន​កើនឡើង​ត្រឹមតែ ៦​លាន​អឺ​រ៉ូ ពី ៧៥១​លាន​អឺ​រ៉ូ ដល់ ៧៥៧​លាន​អឺ​រ៉ូ ។

ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម Bayern Munich ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៣ និង​ទី ៤ រៀង​ៗ​ខ្លួន​នៅ​ឆ្នាំ ២០១៨ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាន់កាប់​តំណែង​ដដែល​នៅ​ក្នុង Deloitte Money League ឆ្នាំ​ក្រោយ ។ ចំណូល​ប្រចាំឆ្នាំ​របស់​បិសាច​ក្រហម​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ចំនួន ៧៣២​លាន​អឺ​រ៉ូ ខណៈ​ដែល​ប្រាក់​ចំណូល​ប្រៀបធៀប​របស់ Bayern មាន​ចំនួន ៦៥២ លាន​អឺ​រ៉ូ ៕