ចុះពិនិត្យផ្ទាល់…ក្រោយមានការរិះគន់ និង​ប​ង្ហោះលើបណ្តាញសង្គម

277

ខេត្តសៀមរាប ​៖ ​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅ​ក្នុង​ខេត្តសៀមរាបមួយ​ចំនួន​ បាន​ធ្វើការ
​រិះ​គន់ ព្រមទាំង​មាន​ការ​បង្ហោះ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​ខ្លួន ​​អាជ្ញាធរ​ចម្រុះ ដឹកនាំ​ក្រុមការងារ​ដោយ​លោក ពិន ប្រាកដ អភិបាលរងខេត្ត​, មាន​ខាង​​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន អាជ្ញាធរ​ក្រុង និង​ចៅ​សង្កាត់ សាលា​​កំរើក ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ​បាន​ចុះ​ពិនិត្យ​ផ្លូវ​បេតុង និងលូ នៅ​ក្រោយ​អតីត
​ពេទ្យ​នាគ​ទេព ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​រង​ផល​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​។

Loading...

ក្រោយ​ពី​បាន​ពិនិត្យ​រួច លោក​អភិបាលរងខេត្ត ក៏​បានឱ្យ​ក្រុមការងារ​ណែនាំ​ដល់​មន្ទីរ​សាធារណការ និង​ដឹក​​ជញ្ជូនជួយ​គាំទ្របច្ចេកទេស និង​គ្រឿងចក្រ​ជួយ​ដល់​រដ្ឋបាល​សង្កាត់​សាលា​កំរើក ដើម្បី​អនុវត្ត​ការងារ​រៀបចំ​បណ្តាញ​លូ​ថ្មី​នេះ​ឡើង​វិញ​ ​។

លោក​ន្ត​ថា មូលហេតុដែលទឹក​ដក់​លើ​ទ្រូងផ្លូវ​នោះ គឺ​ដោយសារស្ទះលូ និងបាក់​លូ ទើប​ធ្វើ​ឱ្យ​វាដក់​ទឹក​លើ​ទ្រូងផ្លូវ​ ។ ហើយ​ការ​កក​ស្ទះលូ​នេះ ដោយសារ​បែកលូ និង​មុខកាត់​លូ​មាន​ទំហំ​តូច ហើយ​ដីកកស្ទះ​ពេញ​លូ បណ្ដាល​ឱ្យ​ហូរ​ទឹក​មិន​ទាន់​ ។​

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​រួច​មក ក្រុមការងារ​យើង​និង ចុះ​ស្ដារ​បូម​ដី ចេញពី​លូ និង​ជួសជុល ដាក់​លូ​ថ្មី ជំនួស​លូ​ដែល​បែក​ជា​បណ្តោះអាសន្ន​សិន ​។ ចំពោះ​ការងារ​រៀបចំ​បណ្តាញ​លូ​ថ្មី គឺ​ខាង​រដ្ឋបាល​សង្កាត់មាន​ថវិកា​សម្រាប់​ទិញ​លូ ដែល​បាន​មក​ពី​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ ។