មិត្តចាស់នឹងគ្នាតែ Iker Casillas ថា​ឆ្កួត​សុទ្ធ​បើ Ronaldo ឈ្នះ​ពាន Ballon d’Or

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ ដែល​គ្រោង​នឹង​ប្រកាស​នៅ​ខែ​ក្រោយ​នេះ អតីត​មិត្ត​រួម​ក្រុម Real Madrid ម្នាក់​របស់ Cristiano Ronaldo បាន​ធ្វើការ​អះអាង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ពាក់ព័ន្ធ​នឹង​អ្នក​ឈ្នះ​ពាន ៥ សម័យកាល​។

Loading...

ខ្សែប្រយុទ្ធ​របស់​ក្រុម​សេះបង្កង់ Juventus ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​អាច​បាន​ពាន Ballon d’Or ប្រជែង​នឹង Lionel Messi និង Virgil van Dijk​។ មុន​ពេល​ប្រកាស​អ្នក​ឈ្នះ​នៅ​ថ្ងៃ​ទី ២ ធ្នូ អតីត​អ្នកចាំទី Iker Casillas របស់ Real Madrid បាន​យក​បណ្តាញ​សង្គម​មក​សរសេរ​លើក​ឡើង​ថា ប្រសិនបើ Ronaldo ឈ្នះ​ពានរង្វាន់​វា​នឹង​មិន​សម​ហេតុផល​ទេ ដោយសារ​តែ Van Dijk និង Messi លេង​បាន​ល្អ​ជាង Ronaldo នៅ​ឆ្នាំ​នេះ​។

គាត់​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​៖ « Van Dijk គឺជា​កីឡាករ​ឆ្នើម​បំផុត​សំរាប់ UEFA ។ Messi គឺ​ល្អ​បំផុត​សំរាប់ FIFA​។ ស្រមៃ​ទៅ​មើល ប្រសិនបើ Cristiano ឈ្នះ Ballon d’Or វា​ហាក់បីដូចជា​មិន​សម​។ #HappyWeekend »៕