គំនិត​ប្លែក​ៗ​តែ​រក​លុយ​បាន​រាប់​លាន​ដុល្លារ

មនុស្ស​ជា​ច្រើន​មានគំនិត​ដែល​អាច​រក​លុយ​ឲ្យ​ពួក​គេ​បាន តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​វា​ឲ្យ​ក្លាយជា​ការ​ពិត​ព្រោះ​កំហុសឆ្គង​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ជំពាក់​បំណុល​រាប់​លាន​ដុល្លារ​ដែរ ។ សម្រាប់​សហគ្រិន គំនិតល្អ គឺ​គំនិតល្អ មិន​ថា វា​កើត​ចេញ​ដោយ​អ​ចេតនា ឬ​ដោយ​កំហុសឆ្គង​ណាមួយ​ឡើយ ។ ខាងក្រោម​នេះ​គឺជា​គំនិត​ចម្លែក​ៗ​មួយ​ចំនួន​ដែល​ជួយ​រក​លុយរាប់​លាន​ដុល្លារ ៖

១. រឺ​ស័​រ Slinky៖
លោក រី​ឆាត ចេ​ម (Richard James) បាន​ធ្វើ​ឲ្យ​រឺ​ស័​រ​ក្នុង​ដៃ​ធ្លាក់​ពេល​ដែល​លោក​កំពុង​តែ​ធ្វើការ ហើយ​វា​លោត​ពេញ​ឥដ្ឋ​បន្ទប់​ដែល​លោក​នៅ ។ ដោយ​ឃើញ​ដូចនេះ លោក​បាន​បង្កើត​គំនិត​បង្កើត​របស់​លេង Slinky ដែល​គ្រាន់​ជា​រឺ​ស័​រដែ​ល​លោក​ព្យាយាម​បង្កើត​អស់ ២​ឆ្នាំ ។ របស់​លេង​មួយ​នេះ​ត្រូវ​បាន​លក់​ដល់​ទៅ ៣៥០​លាន​យូ​នី​ត និង​រក​ចំណូល​មក​បាន​ដល់​ទៅ ៣​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

២. ដុំ​ថ្ម​ចិញ្ចឹម ៖
លោក ហ្គា​រី ដាល (Gary Dahl) ដែល​ជានា​យក​ផ្នែក​ផ្សាយពាណិជ្ជកម្ម​មួយ​រូប​ជា​មនុស្ស​ដែល​ចូល​ចិត្ត​កំប្លែង​លេ ។ បន្ទាប់​ពី​លោក​ស្តាប់​មិត្ត​និយាយ​ពី​ផល​លំបាក​នៃ​ការ​មើលថែ​សត្វ​ចិញ្ចឹម​ហើយ លោក​បាន​បង្កើត​ដុំ​ថ្ម​ចិញ្ចឹម​មួយ​នៅ​ឆ្នាំ ១៩៧៥ ដែល​ជួយ​ឲ្យ​លោក​រក​ចំណូល​បាន ៦​លាន​ដុល្លារ ។

៣. រូប​ញញឹម​៖
នៅ​ឆ្នាំ ១៩៦៣ លោក ហា​វី ប​ល (Harvey Ball) បាន​គូស​រូប​ញញឹម​ក្នុ​រង្វង់​មូល​មួយ ហើយ​ផាត់​ពណ៌​លឿង​សម្រាប់​ធ្វើ​ជា​ឡេវ និង​ក្រឡាស់ ប៉ុន្តែ​លោក​មិន​ដែល​យក​វា​ទៅ​ចុះបញ្ជី​ត្រឹមត្រូវ​ទេ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន SmileyWorld ជា​ម្ចាស់​កម្ម​សិ​ទិ្ធ​រូប​នេះ និង​រក​ចំណូល​ពី​វា​បាន​ប្រមាណ ២៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

៤. កង​ប​ង្វឹ​ល​៖
អា​ថឺ មេ​លី​ន (Arthur Melin) និង រី​ឆាត ណឺ (Richard Knerr) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Wham-O បាន​មើលឃើញ​សិស្ស​វិទ្យាល័យ​អូស្ត្រាលី​ប្រើ​កង ឬ​ស្សី​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ ។ អ្នក​ទាំង​ពីរ​បាន​ចាប់ផ្តើម​ផលិតកម្ម​កង​ផ្លា​ស្ទិ​ច​ដែល​មាន​ពណ៌​ស្រស់​ឆើត​នៅ​ឆ្នាំ ១៩៥៨ និង​លក់​ក្នុង​តម្លៃ ១.៩៨​ដុល្លារ ។ ក្នុង​រយៈពេល ៤​ខែ​អ្នក​ទាំង​ពីរ​លក់​បាន ២៥​លាន​កង​ឯណោះ ៕ កែសម្រួលដោយ ​៖ សុឃាក់