មិនដឹង​ជឿ​ខាង​ណា​ទេ​…​អ្នកស្រុក​ថា​ជ្រូក​យួន​ហូរ​ចូល​…​ប៉ុន្តែ​មន្ត្រី​ថា​ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី នាំ​ចូល​ស្រុក​យួន​វិញ

166

តាកែវ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្រុក​បូ​រី​ជល់សារ ខេត្តតាកែវ ដែល​ជា​ស្រុក​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម នៅ​តែ​មាន​ជ្រូក​វៀតណាម​លួច​នាំ​ចូល​ដដែល​មក​ដាក់​នៅ​ភូមិ​កំពង់អំពិល ដែល​មាន​ចំនួន​ជ្រូក​រហូត​ដល់​ជិត​១០០​ក្បាល ។

Loading...

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ មានការ​លួច​នាំ​ជ្រូក​របស់​វៀតណាម​ចូល​មកនេះ គឺ​ឥ​ទ្បូ​វ​ពួក​ជនខិលខូច​លួច​នាំ​ចូល​មក មិន​ចាំបាច់​តែ​ពេល​យប់​នោះ​ទេ គឺ​នាំ​ចូល​មក​ទាំង​ថ្ងៃ​តែ​ម្តង ចូល​បាន​ស្រួល​យ៉ាងនេះ​ទោះ​ចង់​ដឹក​ជញ្ជូន​ដល់​ណា​ក៏​គ្មាន​អ្នក​ណា​អើពើ​ឈឺក្បាល​ដែរ គ្មាន​រំខាន​សមត្ថកិច្ច​មុខព្រួញ​ណា​ឡើយ ។

ពួក​គាត់​បន្ត​ថា តើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​គិត​បែប​ណា​បានជា​អនុញ្ញាត​ឲ្យ​ឈ្មួញ​ខិលខូច​លួច​បន្ត​នាំ​ជ្រូក​វៀតណាម​ចូល​មក​យ៉ាង​គគ្រឹកគគ្រេង​ដដែល តាម​ច្រករបៀង​តូច​ៗ ឬ​ដឹក​តាម​ជើង​ទឹក​មក​កាន់​ខេត្តតាកែវ ដើម្បី​លក់​បន្ត​ទៅ​តាម​បណ្តា​ផ្សេង​ៗ​ទៀត​ដោយ​ឆ្លងកាត់​ខេត្តតាកែវ​យ៉ាងនេះ ?

លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ ដោយ​កោះសន្តិភាព​យើង​មិន​អាច​ខ​ល​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​រសៀល​នេះ ។ ចំណែក​លោក​ឡា ស្មា​អែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បូ​រី​ជល​សារបាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ថា​ជ្រូក​ដែល​ដឹក​មកនេះ​ជា​ជ្រូក​របស់​ក្រុមហ៊ុន ស៊ី ភី ដែល​នាំ​ចូល​ទៅ​ស្រុក​យួន មែន​មិន​ជ្រូក​នាំ​ចូល​មក​ពី​ស្រុក​យួន​ទេ ហើយ​ការ​នាំ​ចេញ​នេះ​មាន​រាល់ថ្ងៃ ។

ចំណែក​លោក​អនុប្រធាន​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​ក៏​បាន​ប្រាប់​ផង​ដែរ​ថា គ្មាន​ជ្រូក​នាំ​ចូល​មក​ពី​ស្រុក​យួន​ឡើយ មាន​តែ​នាំ​ពី​ខ្មែរ​យើង​ទៅ​ស្រុក​យួន​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់