កម្ពុជា​នឹង​ប្រឈម​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​នឹង​ក្លាយជា​ប្រទេស​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​គ្រោះ​រាំង​ស្ងួត​ដែល​វាយប្រហារ​ប្រទេស​ទន្លេមេគង្គ ។ គណ​ក​ម្មា​ការ​ទន្លេមេគង្គ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ទន្លេមេគង្គ​ក្រោម​នឹង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ ចាប់ពី​ពេល​នេះ ដល់​ខែមករា ឆ្នាំ​២០២០ ។

Loading...

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ និង​ប្រឈម​មុខ​បញ្ហា​គ្រោះ​រាំង​ស្ងួត​នេះ​ជាងគេ ។ គ្រោះ​រាំង​ស្ងួត​នឹង​បណ្តាល​ឲ្យ​មានការ​លំបាក​ដល់​ការ​ដាំ​ដុះ​ដំណាំ និង​ខ្វះខាត​ទឹក​ប្រើប្រាស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់