នាវា​ផ្ទុក​យន្តហោះ​ទី​២​ចិន​ បើក​កាត់់​ច្រក​សមុទ្រ​តៃវ៉ាន់

ប្រទេស​ចិន ៖ មិន​ទាន់​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ពុំ​ទាន់​ដាក់​ឈ្មោះ​ផង​ដែរ នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ចិន​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ នាំ​ឲ្យ​មាន​សង្គ្រាមប៉ាកា​ថ្មី​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​តៃ​ប៉ិ​។

Loading...

ក្រោយ​នាវា​នោះ​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ អ្នកនាំពាក្យ​ម្នាក់​របស់​កង​ម៉ា​រី​ន​ចិន​លោក​CHENG DEWEI​ថ្លែង​នា​ថ្ងៃ​ទី​១៨​វិច្ឆិកា​ថា បែប​នោះ មិន​សំដៅ​គោលដៅ​ពិសេស​ណាមួយ​ឡើយ​ហើយ​ក៏​គ្មាន​អ្វី​ទាក់ទិន​នឹង​សភាពការណ៍​បច្ចុប្បន្ន​ដែរ​។ ទោះបី​យ៉ាងណា​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​តាមដាន​សភាពការណ៍៍​យ៉ាង​ប្រកិត ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ទាំងមូល​។ យើង​មាន​លទ្ធភាព​អាច​ការពារ​ខ្លួន​យើង​បាន​។

ទូរទស្សន៍​ចិន​បាន​ចេញផ្សាយ​វី​ដេ​អូ​ខ្លី​មួយ បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​នេះ ពេល​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ ដោត​ទង់ជាតិ​ចិន​ពណ៌​ក្រហម នាវា​នោះ​មាន​ផ្ទុក​យន្តហោះ​តែ​៣​គ្រឿង ដែល​មាន​ស្លាប​បត់ ចំណែក​រួប​ភាព​ដទៃ​ៗ​ទៀត​បង្ហាញ​យន្តហោះ​មួយ​គ្រឿង​ដែល​ពុំ​មាន​បំពាក់​គ្រាប់​មី​ស៊ី​ល​។

កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា រដ្ឋមន្ត្រី​ការ​បរទេស​តៃវ៉ាន់​បាន​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា សម្លុត​បំភ័យ​ខណៈ​សល់​ពេល​២​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ ខណៈ​លោកស្រី​TSAI​ជា​អ្នកប្រឆាំង​នឹង​ក្រុង​ប៉េ​កាំ​ង បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)