ភ្ញៀវ​ទេសចរ​បរទេសមានការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​១០​ខែនា​​ឆ្នាំ​២០១៩​នេះ​

278

ខេត្តបន្ទាយមានជ័យ ៖ លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​ថា ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ក្នុង​រយៈពេល​១០​ខែ​នា​​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​៣៧,៩១៩​នាក់ បើ​ប្រៀប​ធៀប​កាលពី​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨​មាន​ចំនួន​៥១,៦៥២​នាក់ គឺ​មានការ​ថយ​ចុះ​២៦.៥៩%​។

Loading...

លោក​បាន​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​រយៈពេល​១០​ខែ​នា​ឆ្នាំ​២០១៩​នេះ រួម​មាន ១-​ជនជាតិ​ថៃ​មាន​ចំនួន​២៤.៧៣១​នាក់ ២-​ជនជាតិ​រុ​ស្ស៊ី​មាន​ចំនួន​១.២៣៨​នាក់ ៣-​ជនជាតិ​ចិន​មាន​ចំនួន​៨៣១​នាក់ ៤-​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​មាន​ចំនួន​៧៨៥​នាក់ ៥-​ជនជាតិ​អង់គ្លេស​មាន​ចំនួន​៤៨៨​នាក់ ៦-​ជនជាតិ​ជប៉ុន​មាន​ចំនួន​៣៩០​នាក់ ៧-​ជនជាតិ​អា​មេ​រិ​ក​មាន​ចំនួន​៣៨៨​នាក់ ៨-​ជនជាតិ​ម៉ា​ឡេ​ស៊ី​មាន​ចំនួន​៣៦៧​នាក់ ៩-​ជនជាតិ​អា​ល្លឺ​ម៉​ង់​មាន​ចំនួន​៣៥២​នាក់ និង​១០-​ជនជាតិ​ឥណ្ឌា​មាន​ចំនួន​៣១៤​នាក់​។

លោក ឈឿ​ន សេរី​វុ​ធ បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្ពុជា​ក្នុង​គោលបំណង​ទៅ​លេង​ប្រាសាទ​អង្គ​វត្ត ក្នុង​ខេត្តសៀមរាប និង​ទៅ​លេង​កំសាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍ ក្នុង​ប្រទេស​ក​ម្ព​ជា​ដែល​មាន​តំបន់​កំសាន្ត​ទេសចរណ៍​បែប​ធម្មជាតិ ព្រមទាំង​មាន​សុខ​សន្តិភាព និង​សុវត្ថិភាព​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កំសាន្ត​។

លោក ឈឿ​ន សេរី​វុ​ធ បាន​បញ្ជាក់​បន្ត​ថា ជាក់ស្តែង​នៅ​ខេត្តបន្ទាយមានជ័យ មាន​ប្រាសាទ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត រួម​មាន​ប្រាសាទបន្ទាយឆ្មា​, ប្រាសាទបន្ទាយ​ទ័ព និង​ប្រាសាទ​មេបុណ្យ​ដែល​មាន​ស្ពានឈើ​ជិត​១​គីឡូម៉ែត្រ ស្ថិត​ក្នុងស្រុក​ថ្មពួក និង​អាង​ជើង​គ្រួ​ស ស្ថិត​ក្នុងស្រុក​ស្វាយចេក និង​អាង​ត្រពាំង​ថ្ម ស្ថិត​ក្នុងស្រុក​ភ្នំស្រុក​៕(​កែសម្រួល​ដោយ ៖ ធីតា​)