តំ​ណា​រាជរដ្ឋាភិបាល…​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​លើ​ដី​ទំនាស់​​ជាង​20​ឆ្នាំ

រាជធានី​ភ្នំពេញ ​៖ រឿង​ទំនាស់​ដីធ្លីដ៏ចម្រូង​ចម្រាស់​នៅ​តំបន់​អភិវឌ្ឍន៍​ប្ញ​ស្សី​កែវ​​ប្រមាណ​ជាង​២០​ឆ្នាំ ដែល​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ត្រូវ​បាន​លោក សុខ សុវណ្ណ​វង្ស​នាសា​ប៊ុ​ង ទីប្រឹក្សា​រដ្ឋាភិបាល​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់បាន​ចុះទៅ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ជាក់ស្តែង​រក​ការ​ពិត និង​រាយ​ការណ៍ទៅ​សម្តេច​តេ​ជោ​ហ៊ុន សែន​ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជួន​ប្រជាពលរដ្ឋ ។

Loading...

ការ​ចុះ​ស្រាវជ្រាវ​ជុំវិញ​ទំនាស់​ដីធ្លីនេះ​ ធ្វើឡើងកាល​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩​ វិច្ឆិកា ​ដោយ​មាន​ប្រជា​ពលរដ្ឋប្រមាណ​ជិត​៤០​នាក់ ដែល​ជា​សាច់ញាតិ​បងប្អូន​កូនចៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ បាន​នាំ​គ្នា ជួប​ប្រមូលផ្តុំ​ និង​ចាំ​ទទួល​ស្វាគមន៍​នៅ​លើ​ដី​ទំនាស់​ដែល​អាជ្ញាធរ​ឈូស​ឆាយ ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍​ប្ញស្សី​កែវ ​ស្ថិត​នៅក្នុង​ភូមិទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌប្ញស្សី​កែវ ។ នៅ​ក្នុង​ឱកាស​នោះ ក៏​មានការ​ចូលរួម​អមដំណើរ ដោយ​តំណាង​រាជរដ្ឋាភិបាល​ផង​ដែរ​។

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ទីប្រឹក្សា​រដ្ឋាភិបាល​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់​យោ​បល់បានអោយ​ដឹង​ថា លោក​ចុះ​មកនេះ ក្នុង​គោលបំណង ដើម្បី​សិក្សាថា ​តើ​ការ​អនុវត្ត​ន៍របស់​មន្ត្រី អាជ្ញា​ធរមាន​សមត្ថកិច្ច បើ​ពិនិត្យ​ថា ​អត់​ស្រប​តាម​ច្បាប់ និង​មាន​ចំណុច​ណាមួយ​អវិជ្ជមាន ឬក៏​រំលោភលើ​ការ​ណែនាំ របស់​រដ្ឋាភិបាល ​ឬ​អសកម្ម​ចំណុច​ណាមួយ យើង​មាន​សត​ម្ថ​កិច្ចរៀបចំ​របាយការណ៍​ ដើម្បី​រាយ​ការណ៍​ទៅ​ប្រមុខរាជរដ្ឋាភិបាល ដើម្បី​មាន​វិធាន​ការណ៍ ។

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង លោកក៏បាន​ចុះ​មក​ត្រួត​ពិនិត្យជាក់ស្តែង និង​ធ្វើការ​ស្រាវ​រួច​ហើយ ធ្វើការ​ផ្ទៀងផ្ទាត់​កំណត់ហេតុ ទៅ​ផ្ទៀងផ្ទាត់​នឹង​ឯកសារ​ក​តិ​យុ​ត្តិ​ជា​ភស្តុ​តាង បើ​ឃើញ​ចំណុច​ខុសផ្ទៀង​ទៅ​នឹង​អង្គច្បាប់ ​។​ បើសិន​លោក​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ខុស​ដាក់​ថា ខុសត្រូវ​ថា ត្រូវ​រួចធ្វើ​របាយការណ៍ទៅ​រាជរដ្ឋាភិបាលក្នុង​រយៈពេល​៣​ថ្ងៃ ។ នៅ​ក្នុង​ឱ​ការ​នោះ តំណាង​ប្រជាពលរដ្ឋ៨​គ្រួសារ ប្រជាពលរដ្ឋ ដែល​មាន​ទំនាស់​ដីធ្លីជាមួយ​សាលា​រាជធានី​ភ្នំពេញ ​បាន​សំណូមពរ ដល់អាជ្ញាធរ​ផ្អាក​ការ​ប្រើ​វិធាន​ការណ៍​ជា​បណ្តោះអាសន្នសិន ។

ទន្ទឹម​នោះ ប្រជា​ព​លរដ្ឋ​​​បាន​ដាក់​ដាក់​ញត្តិជូនលោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ទីប្រឹក្សា​រដ្ឋាភិបាល ​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​ក្នុង​នោះ មាន​បណ្តឹង​ចំនួន ៦​បណ្តឹង ទៅ​ស្ថាប័ន​ដើម្បី​ទ​ទួ​ចសុំ​អោយ ក្រសួង និង​ស្ថា​ប័ន ​ដែល​ពាក់​ពន្ធ​មេត្តា​ជួយ​ស្រាវជ្រាវ និង​ផ្តល់​យុត្តិធម៌​ដល​ពួក​គាត់ ដែល​បាន​ទិញ​ដី​នោះ​ដោយ​ស្រ​ប​ច្បាប់ ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋទាំង​៨​គ្រួសារ បាន​រស់នៅ​និង​កាន់កាប់លើ​ដី​របស់​ខ្លួន​ខ្លះ​តាំងពី​កំឡុង ឆ្នាំ​១៩៨០ និង​ខ្លះ​ទៀតកំឡុង​ឆ្នាំ ១៩៩០ ។ ​ក្រោយមក សាលា​រាជធានី​ភ្នំពេញ​ បាន​យក​ដី​នោះ​ដាក់​ជា​តំបន់​អភិវឌ្ឍន៍ ជាន់​លើ​ដី​ប្រជា​ល​រដ្ឋ ហើយបាន​ផ្ទុះ​ការ​តវ៉ាប្រមាណ​ជាង​២០​ឆ្នាំមក​ហើយ ។​

បន្ទាប់​ពី​មាន​តវ៉ា​គ​ណៈក​ម្មា​ការ​ដោះស្រាយ​វិ​វាទ​ដីធ្លី ​បាន​ដោះស្រាយ ដោយ​ខ្លះ​មាន​ដី​ស្មើ​២១​ឡូ​ត៍ ឱ្យតែ​៤​ឡូ​តិ៍ ខ្លះ​១៣​ឡូ​ត៍ឱ្យ​តែ​៣​ឡូ​ត៍ និង​ខ្លះ​៦​ឡូ​ត៍​ឱ្យ​៥​ឡូ​ត៍ ​ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ស្រែ​កថា អយុត្តិធម៌​ព្រមទាំង​ពុំ​ទទួលយក​ការ​ដោះស្រាយបន្ត​តវ៉ា​រហូត​មក​ ៕