ដល់​.​ក​! ឃើញ​នាង​តូច​ឡើង​ទៅ​ផ្លាស់​ខោ​អាវ តាម​ពីក្រោយ​ចាប់​ដល់​លើ​ផ្ទះ

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​នគរបាល​ស្រុក​សូទ្រនិគម ចាប់ខ្លួន បន្ទាប់ពី​​តាម​កុមារី​អាយុ​៥​ឆ្នាំ​​​ពីក្រោយ​ឡើងលើផ្ទះ ហើយ​ខណៈ​ជន​រង​គ្រោះ​កំពុង​ផ្លាស់​ខោអាវ ស្រាប់តែ​ចាប់​នាង​រំលោភ តែ​មិន​បាន​សម្រេច​។ ហេតុការណ៍​ចាប់ខ្លួន​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

Loading...

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ​សាង ឈុ​ន​ឡាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​៣​រសៀល ថ្ងែ​ទី​១៨ ខែវិច្ឆិកា​នោះ ជន​រង​គ្រោះ​នៅផ្ទះ​២​នាក់​បងស្រី​ដែល​មាន​អាយុ​១០​ឆ្នាំ លុះដល់​ពេល​កើតហេតុ ខណៈ​ជន​រង​គ្រោះ​ឡើង​ទៅ​ផ្លាស់​ខោអាវ​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​បាន​ឡើង​ទៅ​តាម​ជន​រង​គ្រោះ​ពីក្រោយ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជន​រង​គ្រោះ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជន​រង​គ្រោះ​នោះ ស្រាប់តែ​បងស្រី​របស់​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ទាន់ ស្រប​ពេល​ជនសង្ស័យ​ឃើញ​បងស្រី​ជន​រង​គ្រោះ​មក​ទាន់ ក៏​បាន​ស្ទុះ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស ។

បច្ចុប្បន្ន​នេះ កម្លាំង​ជំនាញ​បាន​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ និង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)