លុយ​យ៉េន​ជប៉ុន​មាន​អត្រា​មិន​នឹងន​ធៀប​ជាមួយ​លុយ​រៀល​ខ្មែរ

យើង​សង្កេត​ឃើញ​ថា ប្រាក់​យ៉េន​ជប៉ុន​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​មិន​នឹងន៎​សោះ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ដើម​ស​ប្តា​ហ៍​នេះ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០​ខែវិច្ឆិកា​នេះ គឺ ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៨៩៣៧ រៀល អត្រា​លក់ ៣៧,៨៥៥២ រៀល ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ទន្ទឹម​នឹង​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៩ គឺ ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៨៥១២ រៀល អត្រា​លក់ ៣៧,៨១០៨ រៀល ។ ដោយឡែក​កាលពី​ថ្ងៃ​ទី​១៨ គឺ ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៨២៦៨ រៀល និង​អត្រា​លក់ ៣៧,៧៧៥៧ រៀល ។ សម្រាប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ​ដែរ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗ​ដែល​ក្នុង គឺ ១​ដុល្លារ​មាន​អត្រា​ទិញ ៤.០៦២,០០ រៀល​ខ្មែរ អត្រា​លក់ ៤.០៧៧,០០ រៀល​ខ្មែរ ។

១​ដុល្លារ​មាន​អត្រា​ទិញ ១០៧,៧០ យ៉េន អត្រា​លក់ ១១០,១០ យ៉េន​, ១​ដុល្លារ​មាន​អត្រា​ទិញ ៣០,០៥៥៤ បាត អត្រា​លក់ ៣០,៣០១៦ បាត និង ១​ដុល្លារ​មាន​អត្រា​ទិញ ២៣.១០០,០០ ដុ​ង អត្រា​លក់ ២៣.៦០០,០០ ដុ​ង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់