ផល​បុណ្យ​ដែល​កើត​អំពី​ការ​គោរព​ប្តី

សម័យមួយ​ព្រះ​មហាមោគ្គល្លាន​បាន​និមន្ត​ទៅ​កាន់​ឋាន​ទេវលោក ហើយ​សួរ​ថា ម្នាល​ទេវធីតា អ្នកមាន​អានុភាព​ច្រើន នាង​នៅ​ក្នុង​វិមាន​ដ៏​អស្ចារ្យ ញុំ​ា​ង​ពន្លឺ​ជុំវិញ​ឱ្យ​រុងរឿង​ហើយ បាន​ដល់​នូវ​ឫ​ទិ្ធ​យ៉ាងនេះ កាល​កើតជា​មនុស្ស នាង​បាន​ធ្វើបុណ្យ​អ្វី ?

ទេវតា​នោះ​មានចិត្ត​ត្រេកអរ ហើយ​បាន​តប​ពាក្យ​របស់​ព្រះ​មោគ្គល្លាន​យ៉ាងនេះ​ថា ខ្ញុំ​កាល​កើតជា​មនុស្ស មាន​សេចក្តី​គោរព​ប្តី បម្រើ​ប្តី​ដោយ​ស្មោះ​មិន​មានចិត្ត​កើតឡើង​ក្នុង​បុរស​ដទៃ​ឡើយ ខំ​រក្សា​ប្តី ដូច​ជា​មាតា​រក្សា​កូន ខ្ញុំ​ទុក​ណា​ជា​មាន​សេចក្តី​ក្រោធ ក៏​មិន​បាន​ពោល​ពាក្យ​អាក្រក់​ចំពោះ​ប្តី ។

ខ្ញុំ​បាន​តាំងនៅ​ក្នុង​ពាក្យ​សច្ចៈ បាន​លះបង់​ពាក្យ​កុហក ជា​អ្នក​ត្រេកអរ​ក្នុង​ទាន មាន​អត្ត​ភាព​សង្គ្រោះ ដោយ​សង្គហវត្ថុ​ទាំងឡាយ មានចិត្ត​ជ្រះថ្លា បាន​ឲ្យ​បាយ ទឹក ឲ្យ​ទាន​ដល់​មហាជន​ទូទៅ​ដោយ​សេចក្តី​គោរព ព្រោះហេតុនោះ បានជា​ខ្ញុំ​មាន​អានុភាព​បែប​នេះ ។

បពិត្រ​ព្រះ​មហាមោគ្គល្លាន​មាន​អានុភាព​ច្រើន ខ្ញុំ​សូម​ទូល​លោក​ថា ខ្ញុំ​កាល​កើតជា​មនុស្ស បាន​ធ្វើបុណ្យ​ណា ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់ខ្ញុំ​ក៏​ភ្លឺ​ច្បាស់​សព្វ​ទិស ដោយ​ផល​បុណ្យ​នោះ​ឯង ។ (ដោយសាន សារិន)