ថ្ងៃក្រោយ​សុំ​កុំ​រាង​ ! !

រឿង​៩ វិច្ឆិកា អ្នក​សង្កេតការណ៍​ក្នុងស្រុក​បាន​ប្រកាស​ច្បាស់​ណាស់​…​សម រ​ង្ស៊ី «​បរាជ័យ​» មិន​អាច​ចូល​ស្រុក​បាន​ទេ​…​សូ​ម្បី សម រ​ង្ស៊ី ខ្លួនឯង និង​បក្សពួក​ក៏​ដឹង​ច្បាស់​ដែរ​…​ប៉ុន្តែរឿង​ធ្វើ​នយោបាយ​វា​ទាល់តែ «​ចេះបោក​»…​ព្រោះ​នៅ​មាន​អ្នក «​ចាញ់បោក​» ច្រើន​នាក់​នៅឡើយ ។

ទាល់តែធ្វើ​អីចឹង​…​ទើប​អាច​ដឹង​ថា​នៅ​មាន​សល់ «​អ្នក​ចាញ់បោក​» ប៉ុន្មាន​ទៀត​ទាំង​ក្នុង និង​ក្រៅប្រទេស។ក្រុម​អ្នកវិភាគ​ថា​…​បរាជ័យ​៩វិច្ឆិកា មែនពិត​…​ប៉ុន្តែ​ក៏​ជា «​សំណាងធំ​» របស់​ពួក​គាត់​ដែរ​…​ព្រោះ​នៅ​មានជីវិត​ធ្វើ​នយោបាយ​បន្ត នៅ​ក្រៅប្រទេស​…​វា​មានសំណាង​ធំ​…​ជាង​ចូល​មក​ឱ្យ​ជាប់ជុច ។

ក្រុម​អ្នកវិភាគ​ក្នុង​ប្រទេស​បាន​ផ្តល់​មតិ​រួច​ហើយ​ថា​…​ក្នុង​លោក​នេះ​វា​មិន​ដែល​អាណា​មាន​បំណង​ធ្វើ​រដ្ឋប្រហារ…​ហើយ​កំណត់​ថ្ងៃ​រាប់​ខែ​មុន​បែប​នេះ​ទេ​…​មាន​តែ សម រ​ង្ស៊ី និង​សេនាឆ្វេង​ស្តាំ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​…​ប្រកាស​តាំង​តែ​ពី​ខែតុលា​…​កំណត់​យក​ថ្ងៃ​៩ វិច្ឆិកា ធ្វើ​រដ្ឋប្រហារ​…​យក​ថ្ងៃ​៩ វិច្ឆិកា ចូល​មក​ចាប់​តេ​ជោ​សែន​…​ផ្លាស់​ប្តូរ​របប​គ្រប់គ្រង​ដឹកនាំ​កម្ពុជា​…​ដែល​ក្រុម​អ្នកវិភាគ​ថា​…​ប្រសិនបើ​លោក​សម រ​ង្ស៊ី ជា​​មេដឹកនាំ «​ឡប់​»…​ក៏​អាច​នៅ​មាន​សេនាឆ្វេង​ស្តាំ​ច្រើន​នាក់ «​មិន​ឡប់​» ដែរ​…​ប៉ុន្តែ ទីបំផុត «​ឡប់​ទាំង​អស់​» ព្រមទាំង​ទទួល​បាន​នូវ «​បរាជ័យ​» និង​អាម៉ាស់​បំផុត​…​ប៉ុន្តែ​លែង​ខ្មាស់​ទៅ​ទៀត ។

នឹកឃើញ​ឡើង​វិញ​…​ថ្ងៃ​៩ វិច្ឆិកា មិន​អាច​មាន​ប្រហោង​ចូល​ស្រុក​បាន​…​ចាត់​ទុក​ថា​ពួក​គាត់​មានសំណាង​ហើយ​…​ទុក​ខ្លួន ទុក​រាង​កាយ​ដើរ​ឃោសនា​លក់​អំនួត​បន្ត​…​អាច​មាន​ដង្ហើម​ដក​បាន​យូរ​ទៀត​…​ព្រោះ​បាន​យក​ថ្ងៃ​បរាជ័យ​នេះ​ជា​ថ្ងៃ​ចាប់កំណើត​រដ្ឋប្រហារ​មិន​បាន​សម្រេច​…​ឬ​ជា​ថ្ងៃ «​ចង់​ឡាប់​» តាម​បំណង​…​មិន​បាន​សម្រេច​ទៀត​…​ក្តៅចិត្ត​ណាស់ ។

បទ​ពិសោធន៍​ថ្ងៃ​៩ វិច្ឆិកា មាន​ពេញ​ខ្លួន​គ្រប់​គ្នា​ហើយ​…​ប៉ុណ្ណឹង​ហើយ​ផ្តាំ​ទុកជា​កេរ​ទៅ​…​បើ​មិន​រាង​ទៀត​…​ថ្ងៃក្រោយ​សុំ​កុំ​រាង !…​េ​ហ ! េ​ហ !