ពិសេស​ណាស់! រូបមន្ត​ចិន​មួយ ​អាច​ធ្វើ​​ឱ្យ​អ្នក​បាត់​នូវ​ស្នាម​​អ៊ុ​ច​ខ្មៅលើ​ផ្ទៃ​មុខ

នៅ​ពេល​ដែល​អ្នក​ឈាន​ដល់​អាយុ​៤០​ឆ្នាំ នោះ​មុខ​អ្នក​ប្រហែលជា​មាន​ស្នាម​អ៊ុ​ច​ខ្មៅ​ខ្លះ​ៗ​ហើយ​ស្នាម​ទាំងនេះ​ភាគច្រើន​កើត​លើ​មុខ​ដោយសារ​តែ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន ប្រើ​គ្រឿងសម្អាង​ខុស គេង​មិន​គ្រប់ ថ្លើម​ចុះ​ខ្សោយ មាន​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង ឬ​មាន​ជំងឺ​ខ្វះ​ឈាម ទ​ង្វើ​ទាំងនេះ​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​អ្នកមាន​ស្នាម​ទាំងនោះ​ដោយ​មិនដឹង​ខ្លួន ដូចនេះ​តើ​មាន​រូបមន្ត​អ្វី​ដើម្បី​បំបាត់​វា​នោះ?

រូបមន្ត ៖ អ្នក​អាច​យក​ត្រចៀកកណ្តុរ​ក្រៀម​ចំនួន​៣០​ទៅ​លាង​ឱ្យ​ស្អាត រួច​ត្រាំ​ទឹក​ចំនួន​មួយ​ម៉ោង​ដើម្បី​ឱ្យ​វា​រីក រួច​យក​ពុ​ទ្ធ្រា​ក្រហម​ចំនួន​៣០​គ្រាប់​ទៅ​លាង​ឱ្យ​ស្អាត​ដោយ​យក​គ្រាប់​វា​ចេញ បន្ទាប់​មក​យក​គ្រឿងផ្សំ​ទាំង​ពីរ​នេះ​ទៅ​ដាំ​ជាមួយ​ទឹក រួច​ទទួលទាន​ចំនួន​ម្តង​ជា​រៀងរាល់ថ្ងៃ ដោយ​អ្នក​អាច​ពិសារ​ពី​២​ទៅ​៣​ខែ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ជា​មិន​ខាន ដោយសារ​តែ​នៅ​ក្នុង​ត្រចៀកកណ្តុរ​ក្រៀម​មាន​សារធាតុ​ដែល​អាច​ជួយ​ឱ្យ​អ្នកមាន​ស​ម្ជ​ស្ស​ស្អាត ប៉ូវ​ខួរក្បាល និង​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នកដំណើរ​ការ​បាន​ល្អ។

ដូចនេះ​ជាតិពុល​ទាំងឡាយ​អាច​ចេញ​មក​ក្រៅ​យ៉ាង​ងាយ ហើយ​វា​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​ឈាម​អ្នក​ដើរ​បាន​ស្រួល បើ​នៅ​ក្នុង​ពុ​ទ្ធ្រា​ក្រហម​វិញ វា​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​មុខ​អ្នក​ក្រហម ស្បែក​រលោង និង​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​លើ​មុខ​អ្នក ដូចនេះ​នៅ​ពេល​ដែល​ពីរ​មុខ​នេះ​ជួប​គ្នា វា​នឹង​ធ្វើ​ឱ្យ​ស្នាម​អ៊ុ​ច​ខ្មៅ​អ្នកមាន​ពណ៌​រាក់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)