ហ៊ីត្លែរ​ប្រកាន់​យក​ស្ទីល​ដឹកនាំ​ដែកថែប

ក៏​ប៉ុន្តែ​ហ៊ី​ត្លែរ មាន​លក្ខណៈ​មួយ​ខុស​ពី​ពួក​អនាថា​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​ដទៃ​ទៀត​នៅ​ក្រុង​វី​យែ​ន គឺ​គាត់​មិន​ចេះ​ជក់បារី និង​ផឹកស្រា​ឡើយ ។ ហ៊ី​ត្លែរ​ចំណាយ​ពេលវេលា​នៅ​ក្នុងបណ្ណាល័យ​ដើម្បី​អាន​សៀវភៅ​ស្តី​ពី​ការ​សណ្តំ ការ​ហាត់ប្រាណ​យ៉ូ​ហ្កា ពី​សាសនា​នៅ​បូព៌ា​ប្រទេស ពី​ប្រវត្តិសាស្ត្រ និង​ជា​ពិសេស​ចូល​ចិត្ត​អាន​សៀវភៅ​នយោបាយ ភាគច្រើន​គាត់​អង្គុយ​នៅ​តៀម​កាហ្វេ​និយាយ​ពី​នយោបាយ ហើយ​មាន​ពេល​ខ្លះ​ស្រែក​គំហក គ្រវី​ដៃ​ដាក់​អ្នក​ណា​ដែល​មិន​យល់​ស្រប​ជាមួយ​គាត់​ថែម​ទៀត ។ ប​និ្ត​ច​ម្តង​ៗ ហ៊ី​ត្លែរ​ក៏​បាន​កសាង​ជំនឿមួយ​ដោយ​មាន​ហេតុផល​ដែល​ស្រង់​ចេញពី​ការ​អាន​សៀវភៅ​មក​បញ្ជាក់​អំពី​ជំនឿ​នោះផង ។ ហ៊ី​ត្លែរ​ទាត់​ចោល​គំនិត​ណា​ឬ​មនុស្ស​ណា​ដែល​មិន​ព្រម​យល់​ស្រប​តាម​គំនិតគាត់​ជា​និច្ច ។

Loading...

ក្នុង​ពេល​រស់នៅ​ទីក្រុង​វី​យែ​ន គំនិត​របស់​ហ៊ី​ត្លែរ​កាន់តែ​ចាក់​ឫស​រឹង​មាំ​ឡើង​ៗ ។ តាំងពីពេល​នោះ​ដល់​ស្លាប់ ហ៊ី​ត្លែរ​និយាយ​ថា​ខ្លួន “​មិន​មានអី​ត្រូវ​រៀន​ទៀត​ទេ​”​ហើយ​ក៏ “​មិន​មានអី​ត្រូវ​កែប្រែ​ទាល់តែ​សោះ​”​ដែរ ។ សាលារៀន​បាន​បង្រៀន​អោយ​ហ៊ី​ត្លែរ​ចេះ​ភូតភរ និង​ចេះធ្វើបាប​គេ​តាម​រយៈ​ការ​អាន​សៀវភៅ​ច្រើន​ហ៊ី​ត្លែរ​ក៏​មាន​ជំនឿ​ដូច​ជនជាតិ​អូ​ទ្រី​ស និង​អ្នក​និយាយ​ភាសា​អា​ល្លឺ​ម៉​ង់​ច្រើន​នាក់​ទៀត​ដែរ​ថា ជនជាតិ​អា​ល្លឺ​ម៉​ង់​ជា “​ពូជសាសន៍​ធ្វើ​ម្ចាស់​លើគេ​” អា​ល្លឺ​ម៉​ង់​សម្បូរ​មនុស្ស​មានគុណ​សម្បត្តិ​ខ្ពស់​ជាងគេ​បំផុត ដែល​សមជា​អ្នកគ្រប់គ្រងពិភពលោក​ទាំងមូល ។

ចំពោះ​ជនជាតិ​ឯទៀត​នៅ​ក្នុង​អាណាចក្រ​អូ​ទ្រី​ស​ដែល​មិន​ចេះ​និយាយ​ភាសា​អា​ល្លឺ​ម៉​ង់ ដូច​ជា​ជនជាតិ​ឆែក ជនជាតិ​ស្លូ​វែ​ន ជនជាតិ​ក្រូ​អាត ជនជាតិ​ស៊ែ​ប ជនជាតិ​ម៉ាក​យ៉ា ហ៊ី​ត្លែរមាន​តែ​ការ​ស្អប់ខ្ពើម​នៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះ តែ​ហ៊ី​ត្លែរ​ស្អប់​ជនជាតិ​ជ្វី​ហ្វ​ខ្លាំង​ជាងគេ​បំផុត ។​ប្រវត្តិសាស្ត្រ​នៅ​អឺរ៉ុប​ពោរពេញ​ទៅ​ដោយ​គំនិត​ដែល​គំនិត​របស់​ស្អប់ខ្ពើម​ពួក​ជ្វី​ហ្វ ។​ពេល​នៅ​ជា​យុវវ័យ​នៅ​ទីក្រុង​វី​យែ​ន ហ៊ី​ត្លែរ​អាន​អត្ត​បទ​ស្តី​ពី​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លារ​ទៅ​លើ​ពួក​ជ្វី​ហ្វ​នៅ​ក្នុង​កាសែត​ឬ​ក៏​ខិត្តប័ណ្ណ​ផ្សេង​ៗ និង​ការ​ឃើញ​ជា​ប្រចាំ​នូវ​អំពើ​ប្រព្រឹត្ត​ជាក់ស្តែង​អំពី​ការ​ស្អប់ខ្ពើម​នេះ​តែ​ម្តង ។

ចំពោះ​ហ៊ី​ត្លែរ ពួក​ជនជាតិ​ជ្វី​ហ្វ​គឺជា​តំណាង​អោយ​អ្វី​ៗ​ទាំងអស់​ដែល​ខុសឆ្គង និង​ពិស
ពុល​នៅ​លើ​ពិភពលោក​នេះ ពួក​ជ្វី​ហ្វ​ចង់អោយ​មាន​សមភាព​ប្រជាធិបតេយ្យ និង​សេរីភាព
ហើយ​ទាំងនេះ​សុទ្ធ​សឹង​ជា​គំនិត​ដែល​ហ៊ី​ត្លែរ​ស្អប់​ខ្លាំង​ណាស់ ។ ក្រៅពី​នេះ​ពួក​ជ្វី​ហ្វ​ចង់អោយ
មាន​សេរីភាព​ក្នុង​ការ​និយាយ​ស្តី សេរីភាព​ក្នុង​ការ​ផ្សាយ​កាសែត និង​សេរីភាព​ក្នុង​ការ​បោះ​ឆ្នោត​រើស​តំណាងរាស្ត្រ ទាំង​អស់នេះ​ជា​អំពើ​ប្រព្រឹត្ត​ដែល​ហ៊ី​ត្លែរ​យល់​ថា​អត់​ប្រយោជន៍ ។​ម្យ៉ាងវិញទៀត​ពួក​ជ្វី​ហ្វ​ចង់អោយ​មាន​សន្តិភាព ឯ​ចំណែក​ហ៊ី​ត្លែរ​វិញ គឺ​លើកតម្កើង​សង្គ្រាម​ដោយ​យល់​ថា​ជីវិត​ទាំងអស់​ជា​ការ​តស៊ូ ។

ហ៊ីត្លែរ​ប្រកាន់​យក​ស្ទីល​ដឹកនាំ​ដែកថែប

ចំពោះ​ហ៊ី​ត្លែរ មេត្តាករុណា ចិត្តល្អ​និង​មនុស្សធម៌​ជា​ភាព​ឆ្កួត​លីលា ។ ហ៊ី​ត្លែរ​មាន​ជំនឿ​ថា
ទាល់តែ​ប្រើ​ធម៌​ក្តៅ​ទើប​អាច​សំរេច​គោលដៅ​បាន ។ ចំពោះ​មនុស្សជាតិ​ទាំងមូល ហ៊ី​ត្លែរ
មាន​តែ​ការ​ប្រមាថមើលងាយ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ហ៊ី​ត្លែរ​ក៏​មាន​ជំនឿ​ថា មនុស្ស​ភាគ ច្រើន​ធ្វើ​សកម្មភាព​ព្រោះ​ដោយសារ​ភ័យ​ខ្លាច​ដោយសារ​លោភលន់​ទ្រព្យសម្បត្តិ​ឬ​ដោយ​ចង់បាន​អំណាច គឺ​មិនមែន​ដោយ​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​អាណិតអាសូរ​អី​ទេ ។

ដើម្បី​សំរេច​ទិស​ដៅ​របស់​ខ្លួន ហ៊ី​ត្លែរ​មាន​ផែនការ​និយាយ​មិន​ត្រឹមតែ​ការ​ភូតភរ​ធម្មតាទេ គឺ​និយាយ “​មហា​ភូតភរ​“ បាន​ន័យ​ថា និយាយ​ហើយ​និយាយ​ទៀត​ដដែល​ៗ​នូវ​គំនិតងាយ​ៗ​ចេញ​ជា​ពាក្យស្លោក​ដែល​គេ​អាច​យក​ទៅ​អនុវត្ត​បាន ។ ហ៊ី​ត្លែរ​មាន​ជំនឿ​ថា ត្រូវតម្រង់​ទិស​ឲ្យ​មហាជន​ចងកំហឹង​ទៅ​លើស​ត្រូវ​តែ​មួយ​គត់ គឺ​សត្រូវ​ដែល​ទទួលខុសត្រូវ​ចំពោះ​អ្វី​ៗ​ទាំងអស់ ដែល​នាំ​អោយ​ប៉ះពាល់​ដល់​ជីវិត​ឯកជន​របស់​ប្រជាជន ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ នេះវគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំ​ដ៏​មហា​វិនាសកម្ម​ក្នុង​ពិភពលោក

វគ្គទី២ ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា