ពិភពលោក​មិន​បាន​បង្រៀន​យើង​ឱ្យ​ចេះ​ហួងហែង

បើ​យើង​ស្គាល់​អំពី​សេចក្តី​ពិត​នៃ​លោក​នេះ យើង​នឹង​បាន​ស្រាកស្រាន្ត​ចាក​ចំណង់​ទាំងពួង​ទាំងឡាយ​ក្នុង​ជីវិត ។

ព្រោះថា​លោក​នេះ​មិន​បាន​បង្រៀន​ឲ្យ​យើង​មក​គ្រប់គ្រង​ហួងហែង​ឡើយ សត្វលោក​សោកសៅ​ព្រោះហេតុតែ​ការ​ហួងហែង​ថា​អ្វី​ៗ​សុទ្ធតែ​ជា​របស់​យើង​ហ្នឹងឯង ដូច្នេះ​ការ​ដែល​យើង​រស់នៅ​យ៉ាង​មាន​សេចក្ដីសុខ មិនមែន​ព្រោះ​ការ​គ្រប់គ្រង​ហួងហែង​ទេ គឺ​ព្រោះ​ការ​ចេះ​លះបង់​ទៅ​វិញ​ទេតើ ។

ដូច​មនុស្ស​ដែល​យើង​ស្រឡាញ់​ទៅ​ចោល​យើង គឺ​យើង​មិន​ត្រូវ​រារាំង ឃុំឃាំង​គាត់​ធ្វើ​អី ឲ្យ​​គេ​ទៅ​ចុះ និង​គួរ​ឱ្យ​អភ័យ​ដល់​គេ​ផង ការ​ធ្វើ​យ៉ាងនេះ​គឺ​យើង​មិន​លំបាក​ទម្លាក់​ខ្លួន​ឯង​​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​សោកសៅ និង​មិន​ចាំបាច់​សេព​គ្រឿង​ស្រវឹង​បំភ្លេច​ទុក្ខ​នោះ​ឡើ​យ ត្រូវ​ចេះ​រស់នៅ​ជាមួយនឹង​ខ្លួនឯង​ឲ្យ​បាន​ល្អ រស់នៅ​ជាមួយនឹង​ការ​មាន​សតិ​ស្មារតី​ជា​និច្ច ជា​រឿង​ប្រសើរ​ក្រៃ​លែង ។ (ដោយសាន សារិន)