បង្ករឿង​នៅ​កម្ពុជា ជនជាតិ​អូស្ត្រាលី​បី​នាក់ មិន​អាច​ចូល​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក

កីឡាករ​បាល់ទាត់​អូស្ត្រាលី​បី​នាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​លេង​កីឡា​អូ​ឡាំ​ពិ​កបាន​ដោយសារ​តែ​ពួក​គេ​បាន​ប្រព្រឹត្តិ​ខុស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​មួយ​របស់​ទី​ភា្ន​ក់​ងារ​ព័ត៌មាន​បារាំង ។

Loading...

សេចក្តីរាយការណ៍​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ទាំង​បី​នាក់​នឹង​មិន​អាច​ចូល​ប្រកួត​កីឡា​អូ​ឡាំ​ពិ​កបាន​ឡើយ រហូត​ដល់​ខែសីហា ឆ្នាំ​ក្រោយ ។ ពួក​គេ​ទទួល​ពិន័យ​ដូច្នេះ​ដោយសារ​តែ​មាន​បណ្តឹង​ពី​ស្ត្រី​ម្នាក់​ពី​ការ​ប្រព្រឹត្តិ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ គេ​មិន​បាន​និយាយ​ឲ្យ​លម្អិត​ឡើយ​ថា តើ​កីឡាករ​ជនជាតិ​អូស្ត្រាលី​នោះ​បាន​ធ្វើ​អ្វី​ខុស នៅ​ក្នុង​ប្រទេស​កម្ពុជា ។

កីឡាករ​បាល់ទាត់​ទាំង​បី​នោះ​រួម​មានឈ្មោះ Nathaniel Atkinson , Lachlan Wales និង Brandon Wilson ។ ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ៕