ភូមិ ចេន ឃុន (Chen Cun) ស្ថិតនៅ ក្នុងស្រុកហ្វូសាន ខេត្តក្វាងតុង ជាភូមិមួយដែល មានប្រវត្តិនៃការដាំដុះផ្កាសម្រាប់លំអរគេហដ្ឋាននិងទីតាំងផ្សេងៗ តាំងពី២០០០ឆ្នាំមុនមកម្លេះ ។ បច្ចុប្បន្នភូមិមួយនេះ នៅតែបន្តប្រវិត្តនៃការដាំដុះផ្កាព្រមទាំងធ្វើអាជីវកម្មយ៉ាងសកម្មទាំងក្នុងស្រុកនិងនៅក្រៅស្រុកផងដែរ ។

ជាក់ស្តែងសួនផ្កាចម្រុះ Wanglin Horticulture ស្ថិតក្នុងភូមិ ចេន ឃុន នៅស្រុកហ្វូសាន នៃខេត្តក្វាងទុងប្រទេសចិននេះ បានបន្តប្រវត្តិសាស្ត្រនិងបានណែនាំដល់ពិភពលោក អោយបានស្គាល់នៅឆ្នាំ១៩៩០ ។ បើតាមម្ចាស់សួនផ្កាមួយនេះបាន ពន្យល់ប្រាប់ថា សួនWanglin Horticulture គឺជាសួនដាំដុះផ្កាគ្រប់ប្រភេទ ,បង្កាត់ពូជផ្កា និងមានពូជផ្កាប្លែកៗប្រមាណ៣០០ប្រភេទ ព្រមទាំងមានពូជនាំចូលពីបរទេសដែរ ។

២០ឆ្នាំមកនេះសួន Wanglin Horticulture បានមានការអភិវឌ្ឍន៍ និងជោគជ័យយ៉ាងខ្លាំងក្នុងជំនួញបង្កា ត់និងដាំដុះផ្កា ហើយក៏ជាសហគ្រាសដ៏រឹងមាំមានបុគ្គលិកធ្វើការប្រមាណ៣០០នាក់ ក្នុងនោះមានអ្នកជំនាញវិទ្យាសាស្ត្រ៨០នាក់ និងបានវិនិយោគលើផ្ទៃដីប្រមាណ ២០គ.មក្រឡា ព្រមទាំងមានសួនបង្ហាញ និងផ្ទះកញ្ចក់លើទំហំដី២ហិកតាថែមទៀត ។

សួនដាំដុះ Wanglin Horticultureមួយនេះ ក្នុងមួយឆ្នាំលក់ផ្កាចេញ ប្រមាណ៣០០០លានថូ ក្នុងតម្លៃផ្កាមួយថូ គិតជាមធ្យមគឺប្រហែលជា ១,៥ ដុល្លារ។ ផ្កានៅទីនេះក៏មានលក់ទៅក្រៅប្រទេស តែភាគច្រើនគឺលក់នៅក្នុងស្រុក ,លក់តាមអនឡាញ, និងលក់ចេញទៅម៉ាកាវ ហុងកុង និងទីផ្សារតៃវ៉ាន់ ៕ ដោយស្រីនាង



