Bugatti ម៉ូ​ដែល​ថ្មី​អាច​នឹង​ធូរ​ថ្លៃ​ជាង​ម៉ូ​ដែល​មុន​ៗ

Bugatti មិនមែន​ជា​ប្រភេទ​ក្រុមហ៊ុន​ផលិត​រថយន្ត​ឆាប់​ចេញ​ម៉ូ​ដ​ច្រើន​នោះ​ទេ​។ យីហោ​ឈានមុខ​គេ​របស់​ក្រុមហ៊ុន Volkswagen Group មួយ​នេះ បាន​បញ្ចេញ​រថយន្ត​ថ្មី​ខ្លះ​ដូច​ជា Chiron Super Sport 300+ និង Centodieci​។ ក្រុមហ៊ុន Bugatti បាន​ស្វះ​ស្វែងរក​ហិរញ្ញប្បទាន​ដើម្បី​ជួយ​បង្កើត​គំរូ​ទី ២ ហើយ​បើ​យោង​តាម​របាយការណ៍​ថ្មី​ៗ​នេះ​របស់ Bloomberg ក្រុមហ៊ុន​ប្រហែលជា​សំរេច​ថា​តើ​វា​នឹង​ទៅ​ជា​យ៉ាងណា​ក្នុង​ពេល​ខាង​មុខ​នេះ​។

Loading...

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា​ម៉ូ​ដែល​ទី​២ របស់​រថយន្ត​ម៉ាក Bugatti នឹង​ក្លាយជា​រថយន្ត​អគ្គិសនី (​ទាំង​រថយន្ត​តូច​ឬ​ប្រភេទ Crossover) ដែល​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​បួន​នាក់​។ ម៉ូ​ដែល​ថ្មី​នេះ​នឹង​មិន​ថ្លៃ​ជាង​រថយន្ត​ម៉ាក Chiron ទេ​ហើយ​ទំនងជា​មាន​តម្លៃ​ចន្លោះ​ពី ៥៥៤០០០​ដុល្លារ​អា​មេ​រិ​ក ទៅ ១.១​លាន​ដុល្លារ​អា​មេ​រិ​ក​។

Bugatti ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ផ្នែក​វិស្វកម្ម​របស់​ក្រុមហ៊ុន VW Group ហើយ​គេ​ក៏​ចង់ឱ្យ​រថយន្ត​នេះ​ចូលរួម​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​។ ការ​ឈាន​ឆ្ពោះទៅ​រក​ការ​ដាក់​ម៉ាស៊ីន​អគ្គិសនី​ក្នុង​រថយន្ត Bugatti គឺជា​ជំហាន​មួយ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​លក់​រថយន្ត​ដែល​មានការ​ចាប់អារម្មណ៍​ខ្ពស់​ប្រហែល ១០០​គ្រឿងក្នុង​មួយ​ឆ្នាំ ហើយ​កំពុង​រក​ចំណូល​បាន​សមរម្យ​។ នេះ​បើ​យោង​តាម​លោក Winkelmann​។ ប៉ុន្តែ​ការ​បន្ថែម​រថយន្ត​អគ្គិសនី​តម្លៃ​ធូរ​ថ្លៃ​មួយ​នេះ​ទៀត គឺ​នឹង​អាច​ធ្វើ​ឱ្យ​ការ​លក់​ក្នុង​មួយ​ឆ្នាំ​អាច​ឈាន​ដល់​៦០០​គ្រឿង​។ នេះ​គឺ​ស្រ​ដៀង​នឹង​ការ​លក់​របស់ Urus នៅ Lamborghini ដែរ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Volkswagen លោក Herbert Diess ថែម​ទាំង​អាច​ដាក់​បញ្ចូល​គ្នា​នូវ​យីហោ​កំពូល​ៗ របស់ VW Group រួម​មាន Bentley, Bugatti, Lamborghini និង Porsche ទៅ​ជា​ក្រុម​យីហោ​ប្រណិត ដែល​មាន Porsche ជា​ប្រធាន​៕