រថយន្ត​បំពាក់​ម៉ាស៊ីន​យន្តហោះ​ជាន់​ជាន់​ពី​០​គ​.​ម​ដល់​១០១០​គ​.​ម​ត្រឹម​៥០​វិនាទី

ក្នុង​រយៈពេល​បួន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គេ​បានឃើញ​រថយន្ត​ម៉ាស៊ីន​យន្តហោះ ឬ Jet Car ម៉ូ​ដែល Bloodhound LSR បាន​សម្រេច​កំណត់​ត្រា​ជាន់​ល្បឿន​អតិបរមា​ដល់ ១០១០ ​គ.ម នៅ​ផ្លូវ​ប្រណាំង Kalahari Desert នៅ​អាហ្វ្រិក​ខាងត្បូង ក្នុង​ការ​រៀបចំ​សម្រាប់​ការ​ប៉ុនប៉ង​ធ្វើ​កំណត់​ត្រា​ល្បឿន​ដី​នៅ​ឆ្នាំ​ក្រោយ​។ ក្នុងអំឡុងពេល​នៃ​ការ​ធ្វើតេស្ត​លើក​ដំបូង​រថយន្ត ដែល​បំពាក់​ដោយ​ម៉ាស៊ីន​យន្តហោះ EJ200 ដែល​ជា​ធម្មតា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​យន្ដហោះ​ចម្បាំង​ធុន Eurofighter Typhoon​។

Loading...

កាលពី​ស​ប្តា​ហ៍​មុន​រថយន្ត Bloodhound LSR បាន​ឈាន​ដល់​ល្បឿន​អតិបរមា​ថ្មី​មួយទៀត ដែល​មាន​ល្បឿន ១០១០​ គ.ម ​។ ល្បឿន​នេះ​គឺ​នៅ​ក្រោម​កំណត់​ត្រា​ពិភពលោក​សម្រាប់​រថយន្ត​បើក​លើ​ដី​ត្រឹមតែ ២១០​ គ.ម ប៉ុណ្ណោះ​។ Bloodhound LSR បើកបរ​ដោយ Andy Green បាន​រំកិល​ទៅ​មុខ​សន្សឹម​ៗ មុន​ពេល​ភ្លើង​បុក​ចេញពី​បំពង់​ស៊ី​ម៉ាំង​។ គ្រាន់តែ​ភ្លើង​បុក​ចេញ​ភ្លាម វា​ជាន់​ពី​ល្បឿន ០​ គ.ម ទៅ ១០១០ ​គ.ម ដោយ​ប្រើ​ពេល​ត្រឹមតែ​៥០​វិនាទី​ប៉ុណ្ណោះ​។ ក្រោយ​ពី​បើក​បាន​១១​ គ.ម គេ​បាន​ប្រើ​ហ្វ្រាំង​ឆ័​ត្រ​ទប់​ខ្យល់ ដើម្បី​បញ្ឈប់រថយន្ត​បន្តិច​ម្តង​ៗ​។

ការ​ធ្វើតេស្ត​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់​បំបែក​កំណត់​ត្រា កាលពី​ឆ្នាំ​១៩៩៧ ដែល​រថយន្ត​ម៉ាស៊ីន​យន្តហោះ​អាច​បើក​ដល់​ល្បឿន ១២២៨​ គ.ម ​។ លោក Ian Warhurst ម្ចាស់​ក្រុមហ៊ុន Bloodhound LSR មាន​ប្រសាសន៍​ថា​៖ «​គោលបំណង​ល្បឿន​របស់​យើង​សម្រាប់​ការ​ធ្វើតេស្ត​ទាំងនេះ គឺ​ដើម្បី​ឈាន​ដល់ ១០០០​ គ.ម ​។ ការ​ឈាន​ដល់ ១០១០​គ.ម គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ហើយ​បង្ហាញ​ពី​អ្វី​ដែល​ក្រុម​របស់​ពួក​យើង និង រថយន្ត​អាច​សម្រេច​បាន​។ ជាមួយនឹង​ដំណាក់កាល​សាកល្បង​ល្បឿន​លឿន​បាន​សន្និដ្ឋាន​ថា ឥឡូវនេះ​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​បន្ត​ទៀត​ហើយ​»​។

អ្នក​បើករថយន្ដ Bloodhound លោក Andy Green បាន​បន្ថែម​ទៀត​ថា​៖ «​ព្រឹក​នេះ​យើង​មាន​លក្ខខណ្ឌ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​រត់​ក្នុង​ល្បឿន​លឿន ព្រោះ​សីតុណ្ហភាព​ត្រជាក់​និង​ស្ទើរតែ​គ្មាន​ខ្យល់​»៕