មាតាបិតា​ទំនុកបម្រុង​កូន​ដោយ​ធម៌​៤​យ៉ាង

ឪពុក​ម្ដាយចិញ្ចឹម​កូន​ដោយ​​គោលការណ៍​គឺ​ព្រហ្ម​វិហារធម៌​៤​ប្រការ​បាន​ដល់ មេត្តា ករុណា មុទិតា ឧបេក្ខា ដែល​ជា​អត្ថប្រយោជន៍​យ៉ាង​សំខាន់​មក​ដឹកនាំ​កូនចៅ​ឱ្យ​បាន​សុខ​ចម្រើន ។

ឪពុក​ម្ដាយ​មាន​ដួងចិត្ត មិន​មានការ​ក្រោធ​ខឹង មិន​គ្នាន់ក្នាញ់ មិនរ​ង្គៀ​ស​គិត​អាក្រក់ យក​ប្រៀប​ជាដើម​ចំពោះ​កូន​ដោយ​មាន​តែ​ដួងចិត្ត ដែល​គិត​ទៅ​ក្នុង​ផ្លូវ​ល្អ​គឺ មេត្តា ការ​ស្រឡា​ញ់ ការ​ប្រាថ្នា​ល្អ​។ ករុណា អាណិត គិត​ជួយ​សង្គ្រោះ​ឲ្យ​រួច​ទុក្ខ​។ មុទិតា គឺ​ត្រេកអរ​ពេល​កូន​មាន​សេចក្ដីសុខ សម្រេច​ប្រាថ្នា ធ្វើ​អ្វី​បាន​ល្អ​ក៏​រីករាយ​លើកតម្កើង​។

ទាំង​៣​ប្រការ​នេះ ជា​ការ​រលឹក​ដឹង​ល្អ ធ្វើ​ឲ្យ​ជីវិត​មាន​សម្ព័ន្ធភាព​រវាង​ឪពុក​ម្ដាយ និង​កូន​។ រួ​ម​សេចក្ដី​ទៅ ក្នុង​គ្រួសារ​ទាំងមូល មាន​សេចក្ដី​ស្រឡាញ់ ការ​កក់ក្ដៅ​មាន​សេចក្ដី​រីក​រា​យ ស្រស់ថ្លា ទន់ភ្លន់ គឺជា​សេចក្ដីសុខ​យូរអង្វែង ។ (ដោយសាន សារិន)