ស្វែង​យល់! អាហារ​​ដែល​មិន​គួរ​ទុក​ក្នុង​ទូរ​ទឹកកក

282

មិនមែន​គ្រប់​អាហារ​ទាំងអស់​សុទ្ធតែ​ត្រូវ​ទុក​ក្នុង​ទូរ​ទឹក​ក​ដើម្បី​រក្សា​គុណភាព​ឡើយ​!​ធ្លាប់​ដឹង​ទេ​ថា​អាហារ​អ្វីខ្លះ​ដែល​មិន​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​មិន​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ៖

Loading...

១. នំ​បុ័ង ៖ សីតុណ្ហភាព​ក្នុង​ទូរ​ទឹកកក​នឹង​ធ្វើ​ឱ្យ​នំ​ប៉័​ង​ឆាប់​ឡើង​រឹង​មិន​ទន់​ឆ្ងាញ់​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​រក្សា​ទុក​តែ​អាហារ​ណា​ដែល​អ្នក​មិន​ទទួលទាន​យូរ​ជាង ៤ ថ្ងៃ​បាន​ហើយ​ក្នុង​ទូរ​ទឹកកក។

២. ខ្ទឹមបារាំង ៖ ចង់ឱ្យ​ខ្ទឹមបារាំង​នៅ​ស្រស់​ល្អ សូម​ទុក​វា​នៅ​កន្លែង​ធម្មតា​ដែល​មាន​ខ្យល់​ចេញចូល​មិនមែន​បិទ​ជិត​ដូច​ទូរ​ទឹកកក​ឡើយ​។ ហើយ​ក៏​មិន​ត្រូវ​ទុក​ខ្ទឹមបារាំង​ជាមួយ​ដំឡូងបារាំង​ដែរ ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ខ្ទឹមបារាំង​ឆាប់​រលួយ​។

៣. ទឹកម្ទេស ៖ អ្នក​មិន​ចាំបាច់​រក្សា​ទុក​ទឹកម្ទេស​ក្នុង​ទូរ​ទឹកកក​ដោយ​បារម្ភ​ខ្លាច​ឆាប់​ខូច​នោះ​ទេ ក៏​ព្រោះ​មិន​ថា​ម៉ាក​អ្វី​ក៏​ដោយ​ទឹកជ្រលក់​នេះ​មិន​ងាយ​នឹង​ខូចគុណភាព​ឡើយ​។

៤. ដំឡូងបារាំង ៖ ដំឡូងបារាំង​ជា​អាហារ​ដែល​ពេញ​និយម​បំផុត មិន​ថា ចំ​ហ៊ុយ ដុត ឫ​ចៀន​ឡើយ ដូច្នេះ​ភាគច្រើន​នៃ​ពួក​យើង​តែង​រក្សា​ទុក​វា​ក្នុង​ទូទឹកកក​សម្រាប់​ពេល​ដែល​ត្រូវការ​។ តាម​ពិត​ទៅ​អ្នក​ពុំ​ចាំបាច់​ធ្វើ​ដូច្នេះ​ឡើយ អ្នក​គ្រាន់តែ​ខ្ចប់​វា​នៅ​ក្នុង​ក្រដាស​ជា​ការ​ស្រេច ហើយ​គុណ​ភាព​របស់​វា​នឹង​អាច​ដល់​៣​ស​ប្តា​ហ៍​។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ទុក​វា​ក្នុង​ទូទឹកកក ឫ​ថង់​ប្លា​ស្ទិ​ក នឹង​ធ្វើ​ឱ្យ​បាត់បង់​រសជាតិ ឫ​ធ្វើ​ឱ្យ​បែកញើស​ឆាប់​រលួយ​ទៅ​វិញ​ទេ​។

៥. ខ្ទឹមស ៖ ដោយ​មិន​ចាំបាច់​ដាក់​ក្នុង​ទូរ​ទឹកកក ខ្ទឹមស​អាច​រក្សា​គុណភាព​ល្អ​បាន​ដល់​ទៅ ២ ខែ​ឯណោះ​។

៦. កាហ្វេ ៖ មិន​ថា​ជា​កាហ្វេ​គ្រាប់ ឬ​កាហ្វេ​កិន​រួច​ក៏​ដោយ ស៊ី​តុ​ណ្ហ​ភាព​ខ្ពស់​អាច​ជះ​ផល​ប៉ះពាល់​ដល់​រសជាតិ​នៃ​កាហ្វេ​។ ដូច្នេះ​ប្រសិនបើ​ចង់ឱ្យ​កាហ្វេ​មាន​រសជាតិ​ឆ្ងាញ់​ចូល​ទុក​វា​នៅ​ក្នុង​ក្រឡ​បិទ​ជិត​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)