ឱកាស​នាំ​អោយ​ហ៊ី​ត្លែរ​ក្លាយជា​មេដឹកនាំ​អា​ល្លឺ​ម៉​ង់

ហ៊ី​ត្លែរ​បាន​សំរេច​យក​ពូជ​ជ្វី​ហ្វ​ជាស​ត្រូវ​បែប​នេះ ហើយ​ប្រ​កូក​ប្រកាស​សង្កត់​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​អំពី​បញ្ហា​នេះ ។ ហ៊ី​ត្លែរ​ដឹង​ច្បា​ល់​ថា​ដោយ​យក​លំនាំ​តាម​ការ​ឃោសនា​លក់​របស់​របប​បាន​ជោគជ័យ​របស់​អ្នក​លក់ដូរ គំនិត​តែ​មួយ​តែ​ត្រូវ​គេ​លើ​មក​និយាយ ហើយ​និយាយ​ទៀត គំនិត​នោះ​មុខជា​ជ្រាប​ចូល​ទៅ​ក្នុង​ខួរក្បាល​របស់​អ្នក​ស្តាប់​មិន​ខាន ។ បើ​គេ​និយាយ​ពាក្យ​ងាយ​ៗ​ពាក្យ​សាមញ្ញ​ដែល​ក្មេង​ៗ​ក៏​អាច​យល់​បាន​នោះ មិនយូរប៉ុ​នា្ម​ន ប្រជាជន​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​សង្គម​មុខជា​ឆាប់​ជឿ​នូវ​អ្វី​ដែល​និយាយ​នោះផង​ដែរ ។

Loading...

ទន្ទឹម​គ្នា​នឹង​ការ​ភូតភរ​នេះ ហ៊ី​ត្លែរ​ក៏​មាន​ជំនឿ​លើ​សារៈសំខាន់​នៃ​កម្លាំង គឺ​ការ​ធ្វើ​អោយខ្លបខ្លាច ដើម្បី​ពន្យល់​ប្រជាជន​អោយ​ជឿ​ថា​បុព្វហេតុ​មួយ​វា​ត្រឹមត្រូវ​និង​យុត្តិធម៌ ។ ហ៊ី​ត្លែរមាន​មតិ​ថា ការ​ធ្វើ​អោយ​ខ្លបខ្លាច​ទទួល​ជោគជ័យ​សឹងតែ​គ្រប់ពេល​ក្នុង​ការ​ពន្យល់​បុគ្គល​នានា និង​មហាជន​អោយ​ជឿ​តាម លើកលែងតែ​ក្នុង​ករណី​ដែល​មានការ​ធ្វើ​អោយ​ខ្លបខ្លាច​ស្រប​ពេល​គ្នា​ពី​ប្រភព​ផ្សេង​ៗ​ប៉ុណ្ណោះ ។ ទាំង​អស់នេះ​ជា​មេរៀន​ដែល​ហ៊ី​ត្លែរ​បាន​រៀន​អស់​ជា​ច្រើន​ឆ្នាំ​ពេល​រស់នៅ​ក្នុង​សភាព​ក្រលំបាក​តោកយ៉ាក​ទីក្រុង​វី​យែ​ន ។ ក្រោយមក​ពេល​ឡើងជា​អ្នកដឹកនាំ​ប្រទេស​អា​ល្លឺ​ម៉​ង់ហ៊ី​ត្លែរ​បាន​មានឱកាស​យកគំនិត​ទាំងនោះ​ទៅ​អនុវត្ត​ជាក់ស្តែង​តែ​ម្តង ។ តាំងពី​ពេល​នោះ​មក​ពិភពលោក​បាន​ប្រែប្រួល​លែង​ដូច​មុន​ទៀត ។

ឱកាស​នាំ​អោយ​ហុ​ី​ត្លែរ​ក្លាយជា​មេដឹកនាំ​អា​ល្លឺ​ម៉​ង់

នៅ​រដូវក្តៅ​ឆ្នាំ​១៩១៤​សង្គ្រាមលោក​លើក​ទី​១​បាន​ចាប់​ផ្ទុះ​ឡើង ។ អា​ដុល​ហ្វ​ហ៊ី​ត្លែរ
បាន​ចូល​បំរើ​ក្នុង​កងទ័ព​អា​ល្លឺ​ម៉​ង់ ហើយ​តាម​មើលទៅ​ពេល​នោះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​ដែល​ហ៊ី​ត្លែរ​ជឿ​ថា​ខ្លួន​ស្ថិត​នៅ​លើ​ទីតាំង​ណា ។ ការ​ពិត​ទៅ​កងទ័ព​ហាក់ដូចជា​ផ្ទះសម្បែង របស់​ហ៊ី​ត្លែរ​អឹ​ចឹ​ង ។ ទោះជា​ត្រូវ​បំពេញភារកិច្ច​អ្វី​ក៏​ដោយ​ក៏​ហ៊ី​ត្លែរ​បំពេញ​ឥត​រអ៊ូ​មួយ​ម៉ាត់ណា​ដែរ ។ ក្នុង​ឋានៈ​ជានារ​សាបាន​នាំ​សំបុត្រ​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​សមរភូមិ ។ទោះ​នៅ​ក្រោម​គ្រាប់កាំភ្លើង​ដែល​បាញ់​ស្រោច​ដូច​ភ្លៀង​ក៏​ដោយ ក៏​ហ៊ី​ត្លែរ​នៅ​តែ​ខិតខំ​បំពេញភារកិច្ច​យ៉ាង​សកម្ម ។ ហ៊ី​ត្លែរ​បាន​ទទួល​ពាន់រង្វាន់​មេដាយ “​អៃ​រ៉ុ​ន ក្រស​” ថ្នាក់​លេខ​១ ។

នៅ​ខែតុលា​ឆ្នាំ​១៩១៨ ហ៊ី​ត្លែរ​ត្រូវ​រង​ការ​បាញ់​ផ្សែង​ពុល​របស់​អង់គ្លេស ពេល​នៅ​ដេកពេទ្យ ហ៊ី​ត្លែរ​បានឮ​សូរ​ដំណឹង​ថា​អា​ល្លឺ​ម៉​ង់​សុំ​ចុះចាញ់ ។ ពេល​ឮដំណឹង​នេះ​ធ្វើ​អោយ​ហ៊ី​ត្លែរដេក​យំ​ដាក់​ខ្នើយ​ឡើង​ជោគ ។ ហ៊ី​ត្លែរ​ក៏​ដូច​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់​រាប់​ពាន់​នាក់​ទៀត មាន​ជំនឿ​កងទ័ព​មិនមែន​ចាញ់​ទេ តែ​ត្រូវ​“​ចាក់​ពីក្រោយ​ខ្នង​ដោយ​ពួក​អ្នកនយោបាយ​ក្បត់​ដែល​ត្រូវ​ពួក​ជ្វី​ហ្វ​និង​ពួក​កុម្មុយនីស្ត​ជំរុញ​ហើយដោយ​សុខចិត្ត​ទទួលយក​សន្តិភាព​ជា​ជាង​បន្ត​សង្គ្រាម ។ ហ៊ី​ត្លែរ​ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​ទៀត​ដែរ រង់ចាំ​ថ្ងៃ​ណាមួយ​ដើម្បី​សងសឹក​ទៅ​លើ​ពួក​“​ឧក្រិដ្ឋករ​ខែវិច្ឆិកា​”​ដោយ​បោះបង់​ចោលការ​តស៊ូ​នេះ​វិញ ។ ម្យ៉ាងទៀត​សង្គ្រាមបាន​លត់​ដំ​ហ៊ី​ត្លែរ​ឲ្យ​ក្លាយជា​មនុស្ស​ខ្លាំង​ម្នាក់ និង​ធ្វើ​អោយ​គាត់​ស្គាល់​ច្បាស់​ពី​ខ្លួនឯង​ថា​ជា “​មនុស្ស​ម្នាក់​គ្រាន់បើ​ដែរ​” មិនមែន “​មនុស្ស​អត់​អត្ថ​ភាព​”​ទេ ។ ពេល​ចប់​សង្គ្រាម ហ៊ី​ត្លែរដែល​មាន​អាយុ​២៩​ឆ្នាំ​បាន​ត្រលប់​ទៅ​រស់នៅ​ក្រុង​មុ​យ​និ​ច​វិញ ។ ការងារ​ក៏​គ្មាន​ធ្វើ ផ្ទះ​ក៏​គ្មាននៅ ស៊ី​ក៏​មិន​ដែល​ឆ្អែត តែ​ហ៊ី​ត្លែរ​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ថ្ងៃ​ណាមួយ​ខ្លួន​នឹង​បាន​ឡើង​ធ្វើ​ជា​អ្នកដឹកនាំ​ប្រទេស​អា​ល្លឺ​ម៉​ង់​មិន​ខាន ។

ហ៊ី​ត្លែរ​នៅ​តែ​មិន​ទាន់​សំរេចចិត្ត​ជ្រើសរើស​ការងារ​ណាមួយ​ធ្វើ​អោយ​ជាប់លាប់​ឡើយ តែ​ហ៊ី​ត្លែរ​បាន​ទទួល​ការ​អនុញ្ញាត​អោយ​រស់នៅ​ក្នុង​បន្ទាយ​ទាហាន​នៅ​ទីក្រុង​មុ​យ​និ​ច ។​ព្រោះ​គេ​ស្គាល់​គំនិត​នយោបាយ​របស់​ហ៊ី​ត្លែរ នាយទាហាន​ម្នាក់​បាន​ប្រគល់​ភារកិច្ច​អោយ ហ៊ី​ត្លែរ ស៊ើប​យកការណ៍​ពី​ពួក​សង្គមនិយម និង​ពួក​កុ​ម្មុ​យ​និ​ស្ត​និយម ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ វគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំ​ដ៏​មហា​វិនាសកម្ម​ក្នុង​ពិភពលោក

វគ្គទី២ ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា

វគ្គទី៣ ហ៊ីត្លែរ​ប្រកាន់​យក​ស្ទីល​ដឹកនាំ​ដែកថែប