បដិសន្ធិ​របស់​សត្វ​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​កម្ម

មនុស្ស​យើង​មាន​អាយុក្ខ័យ​ចុះ​មក​សល់​ត្រឹមតែ​៧៥​ឆ្នាំ​ប៉ុណ្ណោះ បើ​មានបុណ្យ​ច្រើន​ក៏​អាចរ​ស់បាន​យូរ​ជាង​នេះ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា សុទ្ធតែ​បាន​អាយុក្ខ័យ​ទើប​ស្លាប់​នោះ​ទេ ខ្លះ​ស្លាប់​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ ខ្លះ​កើតមក​ភ្លាម​ស្លាប់​ភ្លាម​ក៏​មាន ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​បឋមវ័យ ខ្លះ​ក៏​ស្លាប់​ក្នុង​វ័យ​កណ្ដាល ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​ភ័យ​ចាស់ ហើយ​បើទុកជា​ស្លាប់​ក្នុង​វ័យ​ណា​ក៏​ដោយ គឺ​ស្លាប់​ទាល់តែ​អស់​ដោយ​ឥត​មាន​សេសសល់​ម្នាក់​ឡើយ ។

កាលបើ​ស្លាប់​ហើយ បើ​ពូជ​នៅ​មាន ក៏​ត្រូវ​តែ​ដុះ​បន្ត​ទៀត​ជា​ដាច់ខាត ។ ពូជ​គឺ​កម្ម​ដែល​ធ្វើ​​ក្នុង​ជាតិ​នេះ​ឬ​ក្នុង​អតីតជាតិ ការ​ដុះ​បន្ត​គឺ​សំដៅ​ដល់​ជាតិ​នេះ​ឬ​ក្នុង​អតីតជាតិ ការ​ដុះ​បន្ត​គឺ​សំដៅ​ដល់​ការ​បដិសន្ធិ​នៅ​ក្នុង​ភព​ថ្មី គឺ​កើតជា​កំណើត​ថ្មី​មួយទៀត បន្ទាប់​ពី​ស្លាប់​ភ្លា​ម ដោយ​អំណាច​នៃ​កម្ម​ដែល​បាន​ធ្វើ​ហើយ​នោះ​ឯង​ជា​បច្ច័យ ។

កម្ម​ល្អ តែង​ឲ្យ​បដិសន្ធិ​ក្នុង​សុគតិភព គឺ​មនុស្ស​និង​ទេវតា ចំណែក​ខាង​កម្ម​អាក្រក់ តែង​ឲ្យ​បដិសន្ធិ​ក្នុង អបាយភូមិ​៤​គឺ នរក ប្រេត តិរច្ឆាន និង​អសុរកាយ ។

ដូច្នេះ បញ្ហា​ជាតិ​មុខ​សម្រាប់​យើង​ម្នាក់​ៗ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ កុំ​រៀន​នាំ​គ្នា​និយាយ​ថា ពេល​ស្លាប់​លែង​ដឹងខ្លួន​ទៅ​ហើយ កើត​ទៅ​ជា​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​ញី​ឈ្មោ​ល​​ទៅ​បាន​ហើយ ការ​ពោល​ពាក្យ​បែប​នេះ​ដូច​ជា​លេងសើច​នឹង​ជីវិត​ពេក​ហើយ ។ (ដោយសាន សារិន)