សម្តេច​តេ​ជោ ៖ បើ​អឺរ៉ុប​ដក EBA យើង​នៅ​តែ​នាំ​អង្ករ​ចូល​ទៅ​ទីផ្សារ EU ធម្មតា

136

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង ទោះបីជា​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ (EBA) កម្ពុជា​ក៏​តែ​នាំ​អង្ករ​ចូល​ទៅ​ផ្សារ​អឺរ៉ុប​ដដែល ដោយ​បង់ពន្ធ​ដូច​គេ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ កម្ពុជា​បាន​ត្រៀម​រួច​ហើយ​ក្នុង ការ​បង់ពន្ធ បើ​សហភាព​អឺរ៉ុប​បាន​ដក​ពន្ធ​កា​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ។

Loading...

សម្តេច​ថា កម្ពុជា​មិន​ចង់​ឲ្យ​បាត់បង់ EBA តែបើ​គេ​សម្រេច​ឲ្យ​យើង​បង់ពន្ធ​យើង​ត្រូវ​តែ​បង់​ឲ្យ​ដើម្បី​នាំ​ចូល​ទៅ​កាន់​ទីផ្សារ នេះ​គ្រាន់​ការ​នាំ​ចូល​បាន​ចំណេញ​តិច​ជាង​ការ​មិន​បង់ពន្ធ ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម ព្រោះថា បើ​សហភាព​អឺរ៉ុប​គេ​ចង់​ដក​គេ​បាន​លើក​ហេតុផល​១០០​ជំពូក ដើម្បី​ដក ដូច្នេះ​យើង​ត្រូវ​តែ​ត្រៀមខ្លួន ។ កម្ពុជា​ធ្លាប់​ឆ្លង​កាន់ការ​កៀបសង្កត់​ពី​បណ្តា​ប្រទេស​ហ៊ុំ​ទ័ព​សេដ្ឋកិច្ច តែ​អាច​ដោះស្រាយ​បាន ។ ដូច្នេះ​យើង​មិន​យក​អធិបតេយ្យ​ទៅ​ដោះ​ដូរ​អ្វី​ដែល​ចង់បាន​នោះ​ទេ ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​រឿង​ទាក់ទង និង​ប្រទេស​អឺរ៉ុប មិនមែន​មក​ពី​យើង​មាន​បញ្ហា ជាមួយ​គ្នា​នោះ​ទេ គឺ​មាន​ន័យ​ថា បើ​អឺរ៉ុប​រញ្ជួយ​នោះ បណ្តា​ប្រទេស​នានា​នឹង​រញ្ជួយ​ស្ទើរ​គ្រប់កន្លែង ។ បញ្ហា​ធ្លាក់​នោះ​នឹង​ដល់​អឺរ៉ុប ហើយ​ចំពោះ​ប្រទេស​នៅ​អាស៊ី​បាន​ចិន ឥណ្ឌា​ទប់ទល់​កំណើនសេដ្ឋកិច្ច​នេះ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កើន​» ។ សម្តេច​បាន​បន្ត​ថា ការ​នាំ​អង្ករ​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប​មិនមែន​រឿង EBA នោះ​ទេ គឺ​ដោយសារ​តែ​ប្រទេស​អ៊ី​តា​លី និង​ប្រទេស​អេ​ស្ប៉ា​ញ លក់​អង្ករ​មិន​ដាច់​ទើប​គាត់​ប្រឆាំង និង​អង្ករ​កម្ពុជា និង​អង្ករ​មី​យ៉ា​ន់​ម៉ា ដោយ​បាន​យកពន្ធ​ពី​អង្ករ​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ។

សម្តេច​បញ្ជាក់​ថា ៖«​ទោះបីជា​មានការ​យកពន្ធ ឬ​វៃ​ពន្ធ​លើ​អង្ករ​កម្ពុជា ក៏​អង្ករ​កម្ពុជា​នាំ​ចូល​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​២៣​ប្រទេស ។ អី​ញ្ចឹ​ង​ពេល​គេ​មិន​ឲ្យ​បង់ពន្ធ​ក៏​នាំ​ទៅ​ហើយ​គេ​ឲ្យ​បង់ពន្ធ​ក៏​នាំ​ទៅ​បាន ។ ដូច្នេះ​នៅ​ពេល​ខាង​មុខ​នេះ​ក៏​ដូច​គ្នា​ដែរ បើ​គេ​ដក EBA ឲ្យ​យើង​បង់ពន្ធ​យើង​បង់​ទៅ ព្រោះថា EBA គង់តែ​បាត់​នៅ​ពេល​ខាង​មុខ​ដដែល​ហ្នឹង​» ។ សម្តេច​បន្ថែម​ថា​បាត់​ទីផ្សារ និង​បាត់ EBA គឺ​មាន​ភាព​ខុស​គ្នា ។ EBA នឹង​បាត់​នៅ​ពេល​សេដ្ឋកិច្ច​កើនឡើង ហើយ​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​គេ​មិន​យកពន្ធ​តែ​៣​ប្រទេស​ទេ មាន​កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា ។ ចំពោះ​ការ​ដក EBA ត្រូវ​បាន​សម្តេច​តេ​ជោ​អះអាង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​តាំងពី​ខែ​មិ​នា ឆ្នាំ​២០១៩​កន្លង​មក ។

សម្តេច​គូសបញ្ជាក់​ថា ៖«​យើង​មិន​ចង់​ឲ្យ​បាត់​ទេ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​បើ​គាត់​យក​អាហ្នឹង​មក​ដោះ​ដូរ​ច្បាប់ ឯករាជ្យ​របស់​យើង យើង​មិន​អាច​ដោះ​ដូរ​បាន​ទេ ។ អី​ញ្ចឹ​ង​បើ​គេ​ឲ្យ​បង់ពន្ធ​យើង​បង់ ឲ្យ​គេ​ទៅ គ្រាន់​ពេល​មុន​យើង​ចំណេញ​ច្រើន តែ​ពេល​បង់ពន្ធ​ចំណេញ​តិច តែ​វា​នៅ​ចំណេញ​»​។ សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​កម្ពុជា​បង់ពន្ធ​ហើយ​នោះ បង្ហាញ​ថា កម្ពុជា​មាន​ភាព​ថ្លៃថ្នូរ ហើយ​អឺរ៉ុប​មិន​អាច​យក​បញ្ហា​នេះ​មក​គំរាម​កម្ពុជា​តទៅ​បាន​ទៀត​ទេ ។ ព្រោះ​ឥឡូវ នេះ អឺរ៉ុប​បាន​កំពុង​តែ​យក​បញ្ហា​នេះ​គំរាម​កម្ពុជា​ឲ្យ​បែប​នេះ​បែប​នោះ ។ ប៉ុន្តែ​យើង​ប្រាប់​ទៅ​វិ ញ​ថា យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដោះ​ដូរ​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​នោះ​ទេ ។

សម្តេច​បន្ថែម​ថា អ្វី​ដែល​យើង​បាន គឺ​យើង​ធ្វើ តែ​អ្វី​ដែល​យើង​មិន​បាន​យើង​មិន​ធ្វើ​ទេ ។ ទីផ្សារ​នៅ​តែ​ទីផ្សារ​គ្រាន់តែ​ពេល​មុន អត់​បង់ពន្ធ ហើយ​ឥឡូវ​យើង​បង់ពន្ធ ។ រឿង​បង់ពន្ធ​នេះ​ដែល​នៅ​ត្រឹម​ឆ្នាំ​២០២៥ ឬ​២០២៦ នោះ​យើង​នឹង​ត្រូវ​តែ​បង់​ឲ្យ​គេ​តែ​ម្តង​ព្រោះថា សេដ្ឋកិច្ច​កើនឡើង គឺ​ការ​អនុគ្រោះ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា រឿង​អឺរ៉ុប​មិនមែន​តែ​ជាមួយ​កម្ពុជា​នោះ​ទេ គឺ​អឺរ៉ុប​បាន​គំរាម​ម ហ្វី​លី​ពី​ន មី​យ៉ា​ន់​ម៉ា លើក​បញ្ហា​សិទ្ធិ​មនុស្ស និង​គម្រាម​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី លើ​បញ្ហា​ដូងប្រេង ។ សម្តេច​លើក​ឡើង​ទៀត​ថា បើ​គេ​ចង់​ធ្វើបាប​ប្រទេស​ណាមួយ​ហើយ គឺ​លើក​ហេតុ​១០០​ជំពូក ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ខ្លួនឯង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់