សម្តេច​តេ​ជោ ​ឲ្យ​រឹត​បន្តឹង​ផ្តល់​សញ្ញាបត្រ​ថ្នាក់បណ្ឌិត

282

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​មានការ​រឹត​បន្តឹង​ការ​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​តាម​រយៈ​ការ​បង្កើន​ចំនួន​គណៈកម្មការ​វាយតម្លៃ ឬ​គ្រូដឹកនាំ​បេក្ខជន​ធ្វើ​និក្ខេបបទ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ខ្ពង់ខ្ពស់​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា យ៉ាង​ដូច្នេះ​ថា ៖«​ទន្ទឹម​នឹង​មានការ​អប់អំ សារ​ទរ ខ្ញុំ​ហាក់​មាន​កង្វល់​ចំពោះ​បេក្ខជន​ជា​បណ្ឌិត​ច្រើន​ហួស បើ​យើង​បូក​ទាំង​បេក្ខជន​បណ្ឌិត ពេល​នេះ​ជាមួយ​បេក្ខជន បណ្ឌិត​រួច ហើយ​ធ្វើ​ឲ្យ​បណ្ឌិត​ចេញពី​សាលា​រាជ្យ បណ្ឌិតសភា​មាន​ជាង​៦០០​នាក់ ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​បណ្តា​ប្រទេស​លើក​ពិភពលោក បើ​គិត​ពី​ចំនួន​ប្រជាពលរដ្ឋ​» ។

Loading...

ចំពោះ​បេក្ខជន​បណ្ឌិត​ចំនួន​ច្រើន​នេះ ត្រូវ​សម្តេច​បន្ត​ថា ចំណុច​នេះ​យើង​ត្រូវ​ពិនិត្យ​ឡើង​វិញ ដែល​ខ្ញុំ​ធ្លាប់​លើក​ឡើង​ថា តើ​អ្នក​ណែនាំ​និក្ខេបបទ​ម្នាក់​ទទួល​និស្សិត​ប៉ុន្មាន? ខ្ញុំ​សូម​បង្ហាញ​ពី កង្វល់ តើ​អ្នក​ណែនាំ​និក្ខេបបទ​ដល់​បេក្ខជន​មានចំណេះ​គ្រប់គ្រាន់ ដែល​ជា​និស្សិត​ដែល​ខ្លួន បណ្តុះបណ្តាល​ទេ? ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ធានា​បេក្ខជន​បណ្ឌិត​នោះ​នៅ​ពេល​បេក្ខជន​ឡើង​ការពារ​និក្ខេបបទ​ត្រូវ​ចាត់តាំង​ក្រុមប្រឹក្សារ​ការពារ​ឲ្យ​ច្រើន​នាក់​ទោះបីជា​បច្ចុប្បន្ន​នេះ​មាន​សមាជិក​ក្រុមប្រឹក្សា​៧​នាក់​ក្តី ។

សម្តេច​បញ្ជាក់​ថា ៖ «​សមាជិក​ក្រុមប្រឹក្សា​ការពារ​ចំនួន​៧​នាក់​នេះ​មិន​តឹងតែង​ដូច​ជា សម័យ​ខ្ញុំ​ទេ ។ គឺ​ក្រុមប្រឹក្សារ​ការពារ​និក្ខេបបទ​មាន​ចំនួន​១៥​នាក់ មានការ​តឹងតែង ដោយ​មានការ​សួរ ដេញ​ដោយ​លើក​និក្ខេបបទ​អស់​រយៈពេល​ជិត​២​ម៉ោង ។ ដូច្នេះ​ពេល​នេះ​យើង​ត្រូវ​ពង្រឹង​ក្រុមប្រឹក្សារ​ការពារ​ដោយ​ធ្វើការ​បោះ​ឆ្នោត​សង្ងាត់ ដើម្បី​ថា បេក្ខជន​ជាប់ ឬ​មិន​ជាប់​» ។ យ៉ាងណា​ក្តី​បើ​តាម​ការ​បញ្ជាក់​របស់​លោក បណ្ឌិត សុខ ទូត​ប្រធាន​រាជ្យ​បណ្ឌិតសភា​កម្ពុជា​បាន​អះអាង​ថា​នៅ​ពេល​លោក​បណ្ឌិត​មក​ធ្វើការ​នៅ​រាជ្យ​បណ្ឌិតសភា​មក​មានការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង ដោយ​មាន​បេក្ខជន​ជា​ច្រើន​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់បណ្ឌិត ប៉ុន្តែ​នៅ​ពេល​ធ្វើ​និក្ខេបបទ និង​ឡើង​ការពារ​និក្ខេបបទ​មាន​រត់​អស់​ចំនូ​ន​ច្រើន​នៅ​សល់​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ។

លោក​បណ្ឌិត​បន្ត​ថា បេក្ខជន​បណ្ឌិត​ត្រូវ​បាន​ឆ្លងកាត់​ការ​វាយតម្លៃ​ពី​ក្រុមប្រឹក្សារ​ការពារ​យ៉ាង​តឹង​រឹង​ដោយ​ផ្តល់​ពិន្ទុ​ក​ជាប់ ឬ​មិន​ត្រូវធ្វើ​ការ​បោះ​ឆ្នោត​ជាស​ង្ងាត់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់