មេ​សហជីព​ស្នើ​កម្មករ​ប្រាប់​ពី​តម្លៃ​បន្ទប់​ជួល ថ្លៃ​ទឹក ភ្លើង​ឲ្យ​បាន​ច្បាស់លាស់

280

រាជធានី​ភ្នំពេញ ៖ ប្រធាន​សហជីព​លោក ប៉ា​ស៊ី​ណា បាន​អំពាវនាវ​ដល់​កម្មករ​ទាំងអស់​ប្រាប់​តម្លៃពិត​ប្រាកដ​អំពី​ការ​ជួយ​បន្ទប់ ទឹក ភ្លើង ។

Loading...

លោក​ប៉ាវ ស៊ី ណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​នៅ​ទី​២១ វិច្ឆិកា​ថា ៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​រួម​ទាំង​កម្មករ​-​កម្មការិនី​ទាំងអស់ សូម​ចូលរួម​ផ្តល់​ព័ត៌មាន​អំពី​តម្លៃ​បន្ទប់​ជួល ទឹក និង​ភ្លើង ដែល​បងប្អូន​បាន​ជួល​ស្នាក់​នៅ ឬ​នៅ​តំបន់​ណាមួយ​ដែល​បងប្អូន​បានដឹង​ច្បាស់​អំពី​តម្លៃ​ថា តើ​ម្ចាស់ផ្ទះ​ជួល​គេ​ដំឡើង​ថ្លៃ​បន្ទប់​ប៉ុន្មាន ហើយ​លក់​ទឹក និង​ភ្លើង ក្នុង​តម្លៃ​ប៉ុន្មាន​ឲ្យ​បងប្អូន ? »​។

លោក​បន្ត​ថា សូម​បងប្អូន​ចូលរួម​ផ្តល់​ព័ត៌មាន​ទាំងនេះ​តាម​រយៈ​ខំ​មិន ឬ​ផ្ញើរ​ព័ត៌មាន​ចូល​ក្នុង​ប្រអប់​សារ​យើងខ្ញុំ ដើម្បី​ឲ្យ​យើងខ្ញុំ​បានដឹង និង​ស្នើ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​បញ្ហា​ទាំងនេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់