ឃើញ​ដួលស្តែងៗពេក ក្រុមគ្រួសារ​មិនអស់ចិត្ត​ហៅគេមកពិនិត្យ​…ម្នាក់​ៗស្លុត​ចិត្ត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ផឹកស្រា​ស្រវឹង​ជោក​ ស្រាប់តែ​រអិល​ដួល​ផ្ងារ​ក្រោយ បណ្តាល​ឱ្យ​ស្លាប់​មួយ​រំពេច តែ​ដោយសារ​មិន​អស់ចិត្ត ហាក់ដូចជា​ស្តែង​ៗ​ពេក ទើប​ក្រុម​គ្រួសារ​ហៅ​ក្រុម​ជួយ​សង្គ្រោះ​ចុះ​មក​ពិនិត្យ​ជាក់ស្តែង ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ពិត​​ប្រាកដមែន​ ។

Loading...

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​ដែល​ស្លាប់​គ្រោះ ឈ្មោះ ឌិ​ល សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​តាំងពី​ពេល​ល្ងាច​មក​ម្ល៉េះ និង​មិន​ទាន់​ហូប​បាយ​នៅឡើយ​ទេ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​មាន​សភាព​ស្រវឹង​ទោ​ទន់ ស្រាប់តែ​រអិល​ដួល​ផ្ងារ​ក្រោយ បណ្តាល​ឲ្យ​ស្លាប់ តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត ហាដក់​ដូច​ជា​ស្តែង​ៗ​ពេក ទើប​ហៅ​ក្រុម​សង្គ្រោះ​ឲ្យ​មក​ជួយ​ពិនិត្យ រក​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ មុន​នឹង​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)