ប្តី​-ប្រពន្ធ​និង​កូនស្រី…​ជាប់ចោទ​រឿង​ចេញ​​សែក​ស្អុយ​​

រាជធានីភ្នំពេញ ៖ ប្ដី​ប្រពន្ធ​និង​កូនស្រី​ម្នាក់ ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ ដែល​បាន​ផ្តន្ទាទោស​ក្នុង​ម្នាក់​ៗ​ចំនួន​១៨​ខែ ពាក់​ព័ន្ធ​បទល្មើស​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​) សែក​ស្អុយ ។

Loading...

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ចំនួន​៣ ដែល​ចេញ​ដោយ​លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ សេង ហាក់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ត្រូវជា​ប្ដី អ្នកស្រី ស៊ុន ម៉ា​រ៉ា អាយុ​៥៥​ឆ្នាំ និង​ឈ្មោះ សេង ស័​ក្ដ​សី​ម៉ា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ត្រូវជា​កូនស្រី ដើម្បី​នាំ​ខ្លួន​ពិរុទ្ធជន​ខាងលើ​យក​ទៅ​ដាក់​ពន្ធនាគារ​តាម​កំណត់​ច្បាប់ ។

ដូច្នេះ​ បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា បានឃើញ បាន​រាយការណ៍​ផ្តល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​ដូច​មាន​រូបថត​ខាងក្រោម​នេះ ហើយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង​៣​នាក់​ខាងលើ​នេះ​បាន នឹង​មាន​ជូន​រង្វាន់​ជាទី​គាប់ចិត្ត សូមទំនាក់ទំនង​មកលេខទូរស័ព្ទ៖ 012994 050 ។