ចិន​គ្រោង​នាំ​ឡាន​ប្រើ​អគ្គី​ស​នី​មក​លក់​នៅ​កម្ពុជា

ក្រុង​ស៊ិ​ន​ជិន​-​ខេត្ត​ក្វា​ង​ទុង ៖ ខណ​:​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​កំពុង​ហក់លោត​ខ្លាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី និង​ប្រើ​ថ្ម​សាក​អគ្គិសនី​របស់​ប្រទេស​ចិន BYD (Build Your Dream) ចង់​នាំ​យក​រថយន្ត​ដើរ​ដោយ​ប្រព័ន្ធ​អគ្គី​ស​នី​របស់​ខ្លួន​មក​ប្រ​គួ​ត​ប្រជែង​ទីផ្សារ​រថយន្ត​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Henry Yip នាយក​ជាន់ខ្ពស់​ប្រចាំ​តំបន់ នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត BYD ប្រទេស​ចិន ។

Loading...

លោក Henry Yip បាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​ក្រុមហ៊ុន​របស់​លោក​នឹង​ចាប់ផ្តើម ដំណើរការ​នាំ​ចូល​រថយន្ត​ទំនើប​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី​សាក​ថ្ម (Hybrid) ( ជិះ​បាន​៦០០​គ​.​ម​សាក​ថ្ម​ម្តង​) ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​កម្ពុជា ពោល គឺ​នៅ​ពាក់​កណ្តាលខែ​១២​ខាង​មុខ​នេះ នឹង​បើក​ដំណើរការ Showroom ជា​ផ្លូវការ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​លក់​រថយន្ត​ប្រើ​ថ្ម​សាក​អគ្គី​ស​នី​ចំនួន​៣០​គ្រឿង​រួច​មក​ហើយ​ឲ្យ​ក្រុមហ៊ុន​តាក់ស៊ី​មួយ​នៅ​ក្រុងព្រះសីហនុ ។

លោក Henry Yip បាន​បន្ថែម​ទៀត​ថា ដោយ​មើលឃើញ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កំពុង​មានការ​អភិវឌ្ឍន៍​ក្រុមហ៊ុន​ផលិត​រថយន្ត​ខាងលើ​នេះ​បាន​នឹង​កំពុង​ស្វែងរក​កិច្ចសហការ​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​នាំ​យក​ប្រភេទ​ម៉ូតូ​កង់​បី​ឥ​ណ្ឋា​ជា​ការ​ផលិត និង​រចនា​ដោយ BYD ដាក់​ដំណើរការ​នៅ​កម្ពុជា​ផង​ដែរ​ក្នុង​គោលបំណង​ចូលរួម​កាន់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

យ៉ាងណាមិញជាមួយ ​និង​ការ​លើក​ឡើង​ខាងលើប្រធាន​ផ្នែក​ទីផ្សារ​រូប​នេះ ក៏​បាន​លើក​ឡើង​អំពី បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ក្រុមហ៊ុន​របស់​លោកកំពុង​ជួប​ប្រទះ​ គឺការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់ និង​សំណូមពរឲ្យ​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​ខាង​ប្រទេស​កម្ពុជា កំណត់​ពន្ធ​នាំ​ចូលឲ្យ​មាន​ភាព​ជាក់លាក់ ៕ (​អត្ថបទ​ស្រី​នាង​) កែសម្រួល​ដោយ ៖ សុ​ឃា​ក់