រុ​ស្ស៊ី ប្រតិកម្ម​ការ​វាយប្រហារ​របស់​ អី​ុស្រា​អែ​ល ​លើ​ស៊ី​រី

ប្រទេស​ស៊ី​រី ៖ អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ​លោក​មី​ខា​អ៊ី​ល​បូស​ដា​ណូ​វ កាលពី​ថ្ងៃ​ទី​២០​វិច្ឆិកា​មាន​​ប្រតិកម្ម​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រា​អែ​ល​នៅ​ស៊ី​រី​ថា ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ប្រឆាំង​បណ្ដា​ទីតាំង​យោធា​នៅ​ស៊ី​រី គឺជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ហើយ​រួមចំណែក​ដល់​ការ​បង្កើន​ភាព​តាន​តឺង​ក្នុង​តំបន់​។

Loading...

លោក​បន្ត​ថា​ការ​ធ្វើ​បែប​នេះ​វា​អាក្រក់​ខ្លាំង​ណាស់​។ ការ​វាយប្រហារ​ដែនដី​ប្រទេស​អធិបតេយ្យ​មួយ​គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលការណ៍​ច្បាប់​អន្តរជាតិ​ហើយ​បង្កើន​ភាព​តានតឹង​ដែល​មនុស្ស​មិន​ត្រួ​វ​ការ​។

កងទ័ព​អ៊ី​ស្រា​អែ​ល​កាលពី​ព្រឹក​ថ្ងៃ​ទី​២០​វិច្ឆិកា​ទទួលស្គាល់​ថា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​នា​ពេល​យប់​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ ប្រឆាំង​បណ្ដា​ទីតាំង​យោធា​នៅ​ស៊ី​រី ដែល​តាម​អង្គការក្រៅរដ្ឋាភិបាល​មួយ​និយាយ​ថា បណ្ដាល​ឲ្យ​មនុស្ស​២៣​នាក់​ស្លាប់់ ក្នុង​នោះ​មាន​យុទ្ធ​ជន​២១​នាក់​ដែល​មាន​ជនបរទេស​១៦​នាក់​។ នោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​នា​ពេល​មុន​នេះ​ដាក់​អ៊ី​ស្រា​អែ​ល​ចេញ​ពីស៊ី​រី​។

អ្នកនាំពាក្យ​កងទ័ព​អ៊ី​ស្រា​អែ​ល​អះអាង​ថា នោះ​ជា​ការ​វាយប្រហារ​រយៈពេល​ខ្លី​តែ​ខ្លាំងក្លា​បំផុត​។ គោលដៅ​សំខាន់​គឹ​សំដៅ​អគារ​ពី​កញ្ចក់​មួយ ស្ថិត​នៅ​តំបន់​យោធា​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ដា​ម៉ាស់ ដែល​ប្រើ​ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​។ ស៊ី​រី​និយាយ​ថា​កងការពារ​អាកាស​របស់​ខ្លួន​បាន​តបត​ដោយ​បាញ់​ទម្លាក់​មី​ស៊ី​លអ៊ីស្រា​អែ​ល​ច្រើន​គ្រាប់​ជិត​ក្រុង​ដា​ម៉ាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)