រឿង​នឹក​ស្មាន​មិន​ដល់​! មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ ជួយ​លាងចាន​ភរិយា​រៀង​រាល់​យប់

អ្នក​ប្រហែលជា​គិត​ថា​ជីវិត​បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ដៃគូ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ច្បាស់​ជា​ងាយ និង​ទំនេរ​ណាស់​ហើយ ។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​ភរិយា​គឺ​អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​ស៍ (Melinda Gates) នៅ​តែ​ចំណាយពេល​នៅផ្ទះ​បាយ​ជាមួយ​គ្នា​ជា​រៀង​រាល់​យប់​ដើម្បី​លាងចាន ។

Loading...

វា​ប្រៀប​បានជា​ទម្លាប់​មួយ​ដែល​បុគ្គល​ទាំង​ពីរ​ព្យាយាម​រក្សា ហើយ​ក៏​ជា​រឿង​សម្ងាត់​មួយ​ដែល​ជួយ​ពង្រឹង​ដល់​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដែរ ។ អ្នកស្រី មេ​លី​ន​ដា បាន​ចែករំលែក​មក​ថា អ្នកស្រី​បាន​ជួប​ជាមួយនឹង​លោក ប៊ី​ល នៅ​ឆ្នាំ ១៩៨៧ ពេល​ដែល​អ្នកស្រី​ធ្វើការ​ឲ្យ Microsoft ។ មិនយូរ​ប៉ុន្មាន​អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយជា​គូស្នេហ៍​នឹង​គ្នា និង​រក្សា​អាពាហ៍ពិពាហ៍​អស់​ប្រមាណ ២៥ ឆ្នាំ​មក​ហើយ ។ ពួក​គេ​ទាំង​ពីរ​ក៏​ជា​ស្ថាបនិក​នៃ​មូលនិធិ​សប្បុរសធម៌​ដែល​ធំ​ជាងគេ​លើ​ពិភពលោក​ដែរ​គឺ Bill & Melinda Gates Foundation​។

ប៉ុន្តែ​ជីវិត​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ​ក៏​មាន​ភាព​ជូរ​ចត់​ដូច​មនុស្ស​ទូទៅ​ដែរ ។ អ្នកស្រី​បាន​ប្រាប់​មក​ថា កំឡុង​ពេល​អ្នកស្រី​មាន​ទម្ងន់​អ្នកស្រី​មាន​អារម្មណ៍​ថា​ខ្លួន​នៅ​ម្នាក់ឯង​ជា​និច្ច​ព្រោះ​លោក ប៊ី​ល​តែងតែ​រវល់​ធ្វើការ​របស់​លោក​ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​របស់ Microsoft ។

យ៉ាងណា​ក្តី អ្នក​ទាំង​ពីរ​បាន​ទុក​ពេលវេលា​ដើម្បី​និយាយ​ពិភាក្សា​គ្នា​ពី​បញ្ហា​ផ្សេង​ៗ​ដែល​ជួប​ប្រទះ ហើយ​ពួក​គេ​បាន​ចាប់ផ្តើម​លាងចាន​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ឲ្យ​អ្នកស្រី​មេ​លី​ន​ដា​មាន​អារម្មណ៍​ថា​អ្នកស្រី​មិន​ចាំបាច់​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ខ្លួនឯង​ទេ ។

ឮក្រៅពី​ការ​លាងចាន​ជា​គូ​ហើយ អ្នកស្រី មេ​លី​ន​ដា គិត​ថា​ការ​បែងចែក​ទំនួល​ខុស​ត្រូវ​ឲ្យ​បាន​ស្មើគ្នា​រវាង​ស្វាមី និង​ភរិយា​ពិតជា​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​មនុស្ស​គ្រប់​រូប​កាន់តែ​ល្អ​ប្រសើរ និង​មាន​សុភមង្គល​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់