ចាប់ពាណិជ្ជករម្នាក់​បម្រុងឡើងយន្តហោះ

រាជធានីភ្នំពេញ ៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ វិច្ឆិកា​ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស «មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧ​បករ​ណ៍ដែល​អាច​ជួញដូរ​បាន» មាន​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

បុរស​រូប​នោះ​​ឈ្មោះ ផាក ហេ​យ៉ុ​ង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិ​កូរ៉េ សញ្ជាតិ​ខ្មែរ រស់នៅ​អគារ​ឌី​ប្រ៊ី​ក ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន ។ សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ឡើង​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ជន​នេះ​ដឹងខ្លួន​ហើយ​វេច​បង្វិច​បម្រុង​ឡើង​ហោះ​ចេញ​ទៅ​ប្រទេស​កូរ៉េ​វិញ ។

ក្រោយ​ពេល​ឃាត់ខ្លួន​បុរស​រូប​នោះ​ ត្រូវ​បាន​សមត្ត​កិច្ច​នាំ​មក​សាកសួរ តាម​ពាក្យបណ្ដឹង​របស់​បុរស​ជនជាតិ​កូរ៉េ​ដូច​គ្នា​ មានឈ្មោះ សុ​ី ជី​ន​លី​ន ដែល​មាន​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ ចំពោះ​បណ្ដឹង​ផ្សេង​ទៀត​តុលាការ​កំពុង​ពិនិត្យ​នៅឡើយ ។ ពេល​សាកសួរ​ហើយ​ជនសង្ស័យ​ត្រូវ​សមត្ត​កិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។