កីឡាករ​ប្រដាល់​កម្ពុជា​2​រូប​សង្ឃឹម​ថា នឹង​ដណ្ដើម​បាន​3​ពិន្ទុ​ម្នាក់​ដូច​គ្នាលើ​សង្វៀន​

148

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​កម្ពុជា ចំនួន​២​រូប​គឺ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ និង ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ សុទ្ធតែ​បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា នឹង​អាច​ដណ្ដើម​យក​៣​ពិន្ទុ​មក​ទុក​នៅ​ក្នុង​ដៃ​រៀង​ៗ​ខ្លួន ពី​កម្មវិធី​ប្រកួត​«​កម្ពុជា សង្វៀន​គុនខ្មែរ​» ក្នុង​ជុំ​ទី​២​ដែល​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​២៣ ខែវិច្ឆិកា ។

Loading...

គេ​នៅ​ចាំ​បាន​ថា កាលពី​ជុំ​ទី​១ មាន​កីឡាករ កម្ពុជា​១​រូប​ហើយ​ដែល​ដណ្ដើម​បាន​លេខ​១ និង​កំពុង​រង់ចាំ​អ្នក​ដែល​ឈ្នះ​លេខ​១​ក្នុង​ជុំ​ទី​២ ដើម្បី​ឡើង​ទៅ​ប្រកួត​ដណ្ដើម​យក​រង្វាន់​ធំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​មាន​ប្រាក់​រង្វាន់​ចំនួន​៦.០០០​ដុល្លារ​សហរដ្ឋអាមេរិក គឺ​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។

ដោយឡែក សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា កីឡាករ​រូប​ណា​នោះ​ទេ​ដែល​ជា​អ្នក​ឈ្នះ​ក្នុង​ជុំ​ទី​២ ។ សម្រាប់​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ អេ​លី​ត ភក្ដី ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ភិត​សាយ​ឈុ​ន ពៀក​ខា​ឃែ​រ ចំណែក ទេស ជីវ៉ា ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ហ្វា​ស៊ី​ថង ប៉​.​យុទ្ធភូមិ ។

ការ​ប្រកួត​លើក​នេះ កីឡាករ​កម្ពុជា​ទាំង​២​រូប​ប្រហែលជា​មិន​ងាយ​នឹង​ដណ្ដើម​យក​៣​ពិន្ទុ​ដូច​ជា​ការ​គិត​ទុក​មុន​នោះ​ឡើយ ព្រោះ អី​គេ​ដឹង​ច្បាស់​ណាស់​ថា កីឡាករ​ថៃ​ទាំង​២​រូប​ដែល​ត្រូវ​ប្រកួត​ជាមួយ​លើក​នេះ សុទ្ធតែ​ជា​ជើង​ខ្លាំង​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​រាប់​ភ្លេច​។

ម្យ៉ាងវិញទៀត ថ្វីដៃ​ប្រកួត​របស់​ពួក​គេ​រឹតតែ​មិន​អន់​ថែម​ទៀត តែ​ទោះជា​យ៉ាងណា អេ​លី​ត
ភក្ដី និង ទេស ជីវ៉ា គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​មានបទពិសោធន៍​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ​នោះ ប្រហែលជា​គេ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​អស់សង្ឃឹម​នោះ​ទេ ។

ចំពោះ​សមាសភាព​កីឡាករ​កម្ពុជា​ដែល​មាន​មុខ​ប្រកួត​ក្នុង​ជុំ​ទី​២​នេះ​ដែរ​រួម​មាន អេ​លី​ត ភក្ដី , ទេស ជីវ៉ា , សេក គឹ​ម​រួន និង កូយ ឡាយ ។ រីឯ​សមាសភាព​កីឡាករ​ថៃ​មាន ភី​ត​សា​ឈុ​ន ពៀក​ខា​ឃែ​រ , រិ​ទ្ធ​អៃ​យ៉ា ត​.​សិលា​ឆ័​យ​, ហ្វា​ស៊ី​ថង ប៉​.​យុទ្ធ​ភុ​មិ និង ស៊ុត​ឡ កេ​ត​បាន​ម៉ា ៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)