គន្លឹះ​ងាយ​ៗជួយ​អ្នក​​ដោះស្រាយ​បញ្ហ​ា​ឈឺ​ក្បាល​ប្រកាំង​បាន

236

ជំងឺ​ឈឺក្បាល​ប្រកាំង គឺជា​ជំងឺសរសៃប្រសាទ ដែល​បណ្តាល​ឲ្យ​ឈឺក្បាល​ខ្លាំង ហើយ​អស់កម្លាំង​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​ចាប់ផ្តើម​ពី​មួយ​ទៅ​ពីរ​ថ្ងៃ មុន​ពេល​ឈឺក្បាល​ដោយ​ខ្លួនឯង​។

Loading...

គន្លឹះ​ងាយ​ៗ ដើម្បី​ដោះស្រាយ​ការ​ឈឺក្បាល​ប្រកាំង ៖

១-សម្រាក​នៅ​ក្នុង​បន្ទប់​ងងឹត និង​ស្ងប់ស្ងាត់
២- អ្នក​អាច​ស្អំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ឬ​ទឹក​ត្រជាក់​លើ​ថ្ងាស និង​ក្បាល​របស់​អ្នក
៣- ព្យាយាម​ធ្វើ​សមាធិ​ដោយ​យកចិត្តទុកដាក់
៤- ប្រើ​ក្លិន​ផ្កា​ក្រអូប​ក្នុង​បន្ទប់
៥- រក្សា​ជាតិ​សំណើម និង​ការ​ញ៉ាំ​ជាតិ​ទឹក​ឲ្យ​បាន​ច្រើន
៦- ម៉ាស្សា​ក្បាល​របស់​អ្នក​ថ្នម​ៗ
៧- ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​។

ការ​សម្រាក ការ​បន្ធូរ​អារម្មណ៍ និង​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ជំនួយ​កម្លាំង​អាច​ជួយ​បន្ធូរបន្ថយ​អាកា​រៈ​របស់​លោក​អ្នក​បាន​។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​ឈឺក្បាល​ចាប់ផ្តើម​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​។

យ៉ាងណាមិញ យើងខ្ញុំ​សូម​ណែនាំ​បងប្អូន​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ព្រមទាំង​ត្រូវ​បាន​ទទួលស្គាល់ និង​ប្រើប្រាស់​ដោយ​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកជំងឺ​ទូទៅ​ជា​ច្រើន​នាក់ ដើម្បី​ជួយ​ឲ្យ​អ្នកមាន​កម្លាំង និង​កាត់​បន្ថយ​ការ​ប្រឈម​ទៅ​នឹង​រោគ​ប្រកាំង នោះ​គឺ Uvimag B6 ©​។

Uvimag B6 © ជា​ឱសថ​សម្រាប់​ព្យាបាល​ការ​អស់កម្លាំង ការ​ឈឺ​សាច់ដុំ ធ្វើ​ឲ្យ​គេង​លក់​ស្រួល និង​មាន​អារម្មណ៍ល្អ​។ Uvimag B6 © ក៏​ជា​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការ​ព្យាបាល​រោគ​រមួលក្រពើ ឬ​ការ​រមួល​សាច់ដុំ​នៅ​ពេល​យប់​។

សូម​ពិគ្រោះ​ជាមួយ​ឱសថការី ឬ​វេជ្ជបណ្ឌិត​របស់​អ្នក​ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)