ម្ចាស់​ពាន​ស្បែកជើង​មាស ថា​រង​របួស​ដោយសារ​ត្រូវ​អំពើ​គេ

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នករក​គ្រាប់​បាល់​អាហ្វ្រិក​ដ៏​ឆ្នើម​ម្នាក់ បាន​ចោទប្រកាន់​ទៅ​លើ​ការ​ដាក់​អំពើ ក្រោយ​ពី​ការ​រង​របួស​ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​បន្ត​ប្រកួត​នៅ​វគ្គ​ជម្រុះ Africa Cup of Nations ឆ្នាំ​២០២១​។

Loading...

Mohamed Buya Turay ខ្សែប្រយុទ្ធ​ក្លិប Sierra Leone ដែល​បាន​រក​គ្រាប់​បាល់​យ៉ាង​ល្អ​ជូន​ដល់​ក្លិប បាន​បន្ទោស​ទៅ​លើ​ការ​ដាក់​អំពើ ក្រោយ​ពីរ​ងរ​បួស​ជើង​ក្នុង​ការ​ប្រកួត​ចាញ់ Benin ក្នុង​លទ្ធផល ១-០​។ Buya បាន​ប្រាប់​សារព័ត៌មាន BBC Sport ថា​៖ «​ខ្ញុំ​ស្ទើរតែ​បានជា​សះស្បើយ​ពីរ​បួស​របស់ខ្ញុំ​ហើយ ។ ខ្ញុំ​មិន​មាន​របួស​ម្រាមជើង​ទេ​នៅ​ពេល​ដែល​ខ្ញុំ​លេង​ជាមួយ Lesotho ព្រោះតែ​គ្មាន​នរណា​គេ​បាន​ទាត់​ត្រូវ​ខ្ញុំ​ឡើយ​»​។

គាត់​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ឈឺចាប់​នៅ​លើ​ម្រាមជើង​របស់ខ្ញុំ នៅ​ពេល​ខ្ញុំ​ត្រលប់​ទៅ​សណ្ឋាគារ​។ ខ្ញុំ​បាន​ប្រាប់​ដល់​ក្រុម​គ្រូពេទ្យ តែ​ពួក​គេ​មិន​អាច​រក​មូលហេតុ​បាន​ឡើយ​។ ខ្ញុំ​កាន់តែ​ឈឺចាប់ នៅ​ពេល​ជិះ​ទៅ​កន្លែង​ហ្វឹកហាត់ ហើយ​រាលដាល​ដល់​ពេញ​ប្រអប់ជើង និង ជើង​ទាំងមូល​។ ខ្ញុំ​ក៏​សម្រេចចិត្ត​ប្រាប់​គ្រួសារ​ខ្ញុំ ឱ្យ​ហៅ​គ្រូ​អាគម​មក​មើល​»​។

គេ​បាន​បន្ត​ទៀត​ថា​៖ «​គ្រូ​អាគម​បាន​ប្រាប់​ខ្ញុំ​ថា​មូលហេតុ​នៃ​ការ​រង​របួស​ម្រាមជើង គឺ​ដោយសារ​តែ​ខ្ញុំ​បាន​ជាន់​វត្ថុ​ម្យ៉ាង ដែល​គេ​ដាក់​ឱ្យ​ខ្ញុំ​ហើមជើង លេង​បាល់​លែង​កើត​ទៀត​។ គាត់​ប្រាប់​ខ្ញុំ​ថា ប្រសិនបើ​ខ្ញុំ​ទៅ​ពេទ្យ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ ខ្ញុំ​អាច​នឹង​ត្រូវ​កាន់តែ​ធ្ងន់​»​។

យោង​តាម​របាយការណ៍ Buya ធ្លាប់​បាន​អះអាង​ថា អ្នក​ដែល​ដាក់​អំពើ​នោះ គឺជា​មនុស្ស​ដែល​ច្រណែន​នឹង​គាត់​ពេល​ឈ្នះ​ពាន​ស្បែកជើង​មាស​នៅ​ប្រទេស​ស៊ុ​យ​អែ​ត ៕