លេង​មែនទែន​ហើយ​! Huawei ចេញ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដំបូង​គេ​បំផុត​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កំពូល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ ២ នៅ​លើ​ពិភពលោក​បាន​ចេញ​យុទ្ធ​សាស្ត្រ​ខ្លាំង​មួយទៀត​សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ណា បាន​ចាប់ផ្ដើម​នៅឡើយ ដោយ​កម្មវិធី​នេះ បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៩​។

លោក Henry, Country Director របស់​ក្រុមហ៊ុន Huawei កម្ពុជា​បានឱ្យ​ដឹង​ថា យុទ្ធ​សាស្ត្រ​​ថ្មី​នេះ គឺ​ការ​ប្រមូលផ្ដុំ​អ្នក​បង្កើត​កម្មវិធី​នៅ​លើ​ស្មា​ត​ហ្វូ​ន (App Developer) នៅ​កម្ពុជា ដើម្បី​ធ្វើការ​រួម​គ្នា​នៅ​លើ Huawei Mobile Service (HMS) ជាក់ស្ដែង​គឺ AppGallery ដែល​ជាទី​តាំង​ទាញ​យក​កម្មវិធី​ធំ​ទី ៣ នៅ​ក្នុង​វិស័យ បច្ចេកវិទ្យា ជា​ពិសេស គឺ​ការ​ប្រើប្រាស់​នៅ​លើ Huawei Mate30 Pro ។

លោក​បន្ថែម​ថា «​យុទ្ធសាស្ត្រ​មួយ​នេះ ពួក​យើង​កំពុង​វាយលុក​ទូ​ទាំង​តំបន់​អាស៊ី និង​អឺរ៉ុប ហើយ​យើង​ជឿជាក់​ថា HMS នឹង​រីក​ដុះដាល​កាន់តែ​ធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​ពួក​យើង​នឹង​បន្ត​ការ​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ជា​និច្ច​» ។

ចំពោះ​លោក Yan នាក​យ​ប្រតិបត្តិ​ផ្នែក Consumer Cloud Service របស់ Huawei លើក​ឡើង​ថា «​ជាក់ស្ដែង​ដូច​ជា AppGallery អ៊ីចឹង​យើង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាស​កល​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨ ហើយ​អ្វី​ដែល​គួរ​ឲ្យ​គាត់​សម្គាល់​នោះ​យើង​ដំណើរការ​មិន​ទាន់​ដល់ ២ ឆ្នាំ​នោះ​ទេ ប៉ុន្តែ​អ្នក​ប្រើប្រាស់​មាន​ជា​មធ្យម ៣៩០ លាន​នាក់​ក្នុង​មួយ​ខែ និង​ប្រមាណ​ជា ១៨០ ប៊ី​លាន​ដង នៃ​ការ​ទាញ​យក​ក្នុង​មួយ​ឆ្នាំ នេះ​ជា​សញ្ញា​ជោគជ័យ​ដ៏​ធំ​នឹក​ស្មាន​មិន​ដល់​របស់ HMS»។

ដោយឡែក​លោក ឌី​បូ បញ្ញា GTM Manager របស់​ក្រុមហ៊ុន Huawei កម្ពុជា បាន​បញ្ជាក់​ថា Huawei Mate30 Pro បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​ក្នុង​តម្លៃ 899USD ជាមួយ​ទំហំ RAM 8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺ​ចាំបាច់​បំផុត​ក្នុង​ការ​ប្រើប្រាស់​នៅ​លើ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ ដោយសារ​គ្រប់ការ​ទាញ​យក​កម្មវិធី​មក​ប្រើប្រាស់ គឺ​ត្រូវ​ទាញ​យក​តាម AppGallery ដូច្នេះ​ហើយ​ទើប Huawei ចេញ​យុទ្ធសាស្ត្រ​ថ្មី​មួយ​នេះ​នៅ​កម្ពុជា ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​ក្នុងស្រុក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)